ជាតិ
រើសសំរាមមាត់ទន្លេរាល់ថ្ងៃ អ្នកស្រី ហេង ចន្ថា ចង់ឱ្យពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមជាងនេះ
15, Nov 2023 , 10:31 am        
រូបភាព
កណ្តាល៖ អ្នកស្រី ហេង ចន្ថា គឺជាអ្នកសម្អាតនៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ ជារៀងរាល់ព្រឹក អ្នកស្រី ចន្ថា តែងឃើញសំរាមជាច្រើន នៅលើស្មៅនៃច្រាំងទន្លេ ដោយសារ ពលរដ្ឋមួយចំនួន បានចោលសំរាម នៅក្បែរច្រាំងទន្លេ។ ចាប់ផ្តើមរើសនៅម៉ោង ៧ កន្លះព្រឹក ដោយមានអ្នកស្រី និងសមាជិកចំនួន៣នាក់ផ្សេងទៀត តែងកាន់បាវ និងបង្គៀបដើររើសសំរាមតាមមាត់ទន្លេ។ ក្នុងមួយថ្ងៃ អ្នកស្រីត្រូវចំណាយពេល ១ ទៅ២ម៉ោង ដើម្បីសម្អាតនៅទីតាំងនេះ។ សំរាមភាគច្រើន ជាប្លាស្ទិក គម្របទឹកសុទ្ធ ប្រអប់ស្នោ ជាដើម។



រើសសំរាមបណ្តើរ ស្ត្រីវ័យ៤៣ឆ្នាំរូបនេះ បានលើកឡើងទាំងអន់ចិត្ត ពីការចោលសំរាមរបស់ពលរដ្ឋថា  ពេលខ្លះអ្នកស្រី មានអារម្មណ៍ថាខឹង តែពេលខ្លះក៏អត់ខឹង ព្រោះគិតថានេះជាតួនាទី។ អ្នកស្រី ចង់ឱ្យពលរដ្ឋមួយចំនួន ដែលមកកម្សាន្តនៅសួនមាត់ទន្លេបាសាក់ ជួយថែរក្សាបរិស្ថានយើង ជួយសម្អាត។ ចំពោះគ្រឿងបរិភោគ ដែលពួកគេយកមកបរិភោគនៅទីនេះ សុំជួយវេចខ្ចប់ឱ្យបានស្រួល និងដាក់ក្នុងធុងសំរាម។
 
សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 

Tag:
 ThmeyThmey25
  ហេង ចន្ថា
  កណ្តាល
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com