ជាតិ
ពន្យល់ពាក្យ
«ដល់ក» គឺប្រៀបអ្វីមួយដល់កម្រិតកំពូល, ហួសចិត្ត.. 
×![]()
«ដល់ក» ជាគុណកិរិយាផង និងជាកិរិយាសព្ទផង ដែលមានន័យថា ដែលបរិភោគអ្វីមួយហួសកម្រិត លេបលែងទៅរួចទៀត។ នេះបើតាមវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាពាក្យប្រៀប «ដល់ក» មានន័យថា ឆ្អែតចិត្តខ្លាំង, ហួសចិត្ត : ស៊ីឆ្អែតដល់ក ផឹកស៊ីដល់ក។ ន័យមួយទៀតសម្រាប់ថ្នាក់ពាក្យជាគុណសព្ទ និងកិរិយាសព្ទ «ដល់ក» សំដៅលើការប្រៀបធៀបលក្ខណៈអ្វីមួយឱ្យដល់កម្រិតកំពូល, មែនទែន, ខ្លាំងណាស់: នាងស្អាតដល់ក; ត្រជាក់ដល់ក៕
© រក្សាសិទ្ធិដោយ thmeythmey.com