ជាតិ
អត្ថបទពាណិជ្ជកម្ម
វីឡាទោលសម័យថ្មីលាយឡំការរចនាបែបខ្មែរ ផ្តល់ជូនកាដូពិសេសនៅក្នុងពិធីបុណ្យអុំទូក
× ដើម្បីអបអរសាទរពិធីបុណ្យអុំទូក ខាងមុខនេះ បុរី ខ្លឹមច័ន្ទ ដែលជាសហគមន៍គំរូបែបខ្មែរទំនើប និងដំបូងគេនៅកម្ពុជា ផ្តល់កាដូពិសេសគឺបញ្ចុះតម្លៃ ១៣,០០០ ដុល្លារ រួមជាមួយជម្រើសបង់ប្រាក់ងាយស្រួលបំផុតដែលបង់ជាង ៧០០ ដុល្លារ ក្នុងមួយខែ នោះអតិថិជននឹងទទួលបានវីឡាទោលដ៏ស្រស់ស្អាត។ ការផ្តល់ជូនពិសេសនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទីតាំងបុរី ខ្លឹមច័ន្ទ នៅជាប់បុរីពិភពថ្មីផ្លូវជាតិលេខ៣ (គម្រោងទី១) ដែលមានចម្ងាយ ២គីឡូម៉ែត្រពីសាលាបញ្ញាសាស្រ្តផ្លូវជាតិលេខ៣ និង ៥គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។ បុរី ខ្លឹមច័ន្ទ ដែលជាសហគមន៍គំរូបែបខ្មែរទំនើប និងដំបូងគេនៅកម្ពុជានឹងសាងសង់នូវប្រភេទផ្ទះវីឡាទោលទាំងអស់នៅក្នុងគម្រោងដើម្បីផ្តល់នូវឯកជនភាពនៃការរស់នៅទៅដល់អតិថិជន។
អតិថិជនដែលមានសមាជិកគ្រួសារតិចអាចជ្រើសរើសវីឡាច័ន្ទ ដែលមាន ៤បន្ទប់គេង រីឯអតិថិជនដែលមានសមាជិកច្រើនអាចជ្រើសរើសផ្ទះវីឡាច័ន្ទពេញវង់ដែលមាន ៦បន្ទប់គេង។ វីឡាទោលនីមួៗមានបន្ទប់គេងធំ ខ្ពស់ស្រឡះ ដែលងាយស្រួលឱ្យពន្លឺ និងខ្យល់ចេញ-ចូលបានល្អ។
លោក លី នី ជាស្ថាបត្យករដែលបានរៀបចំប្លង់មេរបស់បុរី ខ្លឹមច័ន្ទ បានប្រាប់ឲ្យដឹងថា៖ «គោលគំនិតចម្បង ៣យ៉ាង ក្នុងការរចនាគម្រោងបុរី ខ្លឹមច័ន្ទ គឺផ្តល់នូវភាពសាមញ្ញ ទូលាយ និងបែបបថជាខ្មែរ។ខ្លោងទ្វារចេញ-ចូលត្រូវបានរំលេចឡើងនូវក្បឿងស្រកាលិញបែបខ្មែរ និងតួផ្ទះវីឡាទោលផ្នែកខាងមុខទាំងអស់ត្រូវបានរចនាដោយក្បឿងស្រកាលីញបែបខ្មែរផងដែរ»។
នៅក្នុងគម្រោងផ្ទាល់មានសួនច្បារពហុមុខងារសម្រាប់ជួបជុំ លំហែ ហាត់ប្រាណ និងកន្លែងក្មេងលេងកម្សាន្ដ។ លើសពីនេះទៀតផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុង៣ និងស្ពានអាកាសចោមចៅពិតជាផ្តល់នូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ចេញ-ចូលមកកណ្តាលរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម ៖ 011 552 559 / 016 552 559 ។ #BOREYKLEMCHAN
© រក្សាសិទ្ធិដោយ thmeythmey.com