ជាតិ
ពន្យល់ពាក្យ
«មោទនភាព» ភាពជាទីគួរឱ្យកោតស្ញប់ស្ញែង, «មោទកភាព» ភាវៈនៃសេចក្តី​ត្រេកអរ
18, Nov 2023 , 7:29 am        
រូបភាព
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត លើកយកតែពាក្យ «មោទកភាព» ប៉ុណ្ណោះ​មក​ពន្យល់ ប៉ុន្តែ​វចនានុក្រមខ្មែរ​២០២២ដែល​រៀបរៀង​ដោយ​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ​ បាន​បញ្ចូល​ពាក្យថ្មីៗ​បន្ថែម ក្នុងនោះមានពាក្យ «មោទនភាព» ផងដែរ។

 
«មោទកភាព» [មោ-ទៈ-កៈ-ភាប] ជានាមសព្ទ ដែលមានន័យថា ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ: មានមោទកភាព។  
 
«មោទនភាព» [មោ-ទៈ-នៈ-ភាប] ជានាមសព្ទ ដែលមានន័យថា ភាពជាទីគួរឱ្យកោតស្ញប់ស្ញែង ជាទីគួរឱ្យគោរពកោតសរសើរ :  គាត់មានមោទនភាពដោយកូនប្រឡងជាប់, អង្គរវត្តជាមោទនភាពជាតិខ្មែរ។  
 
«មោទនៈ» [មោ-ទៈ-នៈ] ជាគុណសព្ទ ដែលមានន័យថា ដែលជាទីរីករាយ ត្រេកអរ, ដែលជាទីគាប់ចិត្ត : លទ្ធផលគួរជាទីមោទនៈ, សមិទ្ធផលថ្មីគួរជាទីមោទនៈ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com