ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្សានុសិស្សនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានទទួលមេដាយមាសគ្រប់ៗគ្នា នៅគ្រប់វិញ្ញាសាប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup -Tournament of Champions ពីសហរដ្ឋអាមេរិក
17, Nov 2023 , 7:00 pm        
រូបភាព
សិស្សានុសិស្ស ចំនួន៣រូប របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានធ្វើដំណើរត្រលប់មកពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Scholars’ Cup -Tournament of Champions ពីសហរដ្ឋអាមេរិក ប្រកបដោយជោគជ័យ។

បើទោះបីនេះគឺជាលើកទី១ ដែលសិស្សានុសិស្សយើង បានចូលរួមក្នុងការប្រកួតតស៊ូមតិ ការសរសេរតែងសេចក្តី និងប្រលងលើចំណេះដឹងទូទៅសាកលជាមួយនឹង  World Scholars’ Cup ក៏ពិតមែន តែពួកគាត់បានឈ្នះសិទ្ធិជាបេក្ខភាពប្រកួតឡើងដល់វគ្គផ្តាច់ព្រ័ត្រ Tournament of Champions នៅឯសាកលវិទ្យាល័យ យ៉េល នាសហរដ្ឋអាមេរិក ហើយថែមទាំងទទួលបានជ័យលាភីមេដាយមាសគ្រប់ៗគ្នា នៅលើគ្រប់វិញ្ញាសាប្រកួតទាំងអស់។ 
 


អ្វីដែលដែលជាទីមោទននោះគឺ ក្រុមសិស្សានុសិស្សទៅប្រកួតរបស់យើង មានចំនួនតែ៣នាក់ប៉ុណ្ណោះ ក៏ប៉ុន្តែសិស្សរបស់យើងត្រូវបានជ្រើសតាំងឡើងកាន់ដង្ហែទង់ជាតិ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បង្ហាញជូនជាតិសាសន៍នានាមកពីជាង៥០ប្រទេសដទៃទៀត ក្នុងពិធីបិទការប្រកួតដ៏អធិកអធមមួយនេះ។
 
នេះពិតជាជោគជ័យដ៏ត្រចះត្រចង់មួយបន្ថែមទៀត ដែលសាលារបស់យើងទទួលបាន ពីបេសកកម្ម និងចក្ខុវិស័យច្បាស់លាស់ប្រាកដ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានសមត្ថភាពជាសាកល និងទទួលបានជោគជ័យទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ដូច្នេះសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ សូមចូលរួមអបអរសាទរដល់បេក្ខភាពជ័យលាភីឆ្នើមរបស់យើង និងសូមជូនពរឱ្យកូនៗសម្រេចបាននូវជោគជ័យដែលកូនប៉ងប្រាថ្នាជាបន្តបន្ទាប់ទៀត។









 








(អត្ថបទពាណិជ្ជកម្ម)

Tag:
 Westview
© រក្សាសិទ្ធិដោយ thmeythmey.com