ជាតិ
សង្គមជាតិ
សមត្ថកិច្ចភ្នំពេញ ចាប់ខ្លួនជនជាតិ ចិន វៀតណាម ខ្មែរ ៤១នាក់ ពាក់ព័ន្ធនឹងការឃុំឃាំងមនុស្ស
17, Nov 2023 , 5:39 pm        
រូបភាព
ជនសង្ស័យ៤១នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងបង្ខាំងមនុស្សនិងបើកល្បែងអនឡាញខុសច្បាប់។ រូបពី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជនសង្ស័យ៤១នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងបង្ខាំងមនុស្សនិងបើកល្បែងអនឡាញខុសច្បាប់។ រូបពី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចភ្នំពេញ ចាប់ខ្លួនជនសង្ស័យជនជាតិចិន៣២នាក់ វៀតណាម១នាក់ និងខ្មែរ៨នាក់ នៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្ស និងលួចលាក់បើកល្បែងអនឡាញខុសច្បាប់។ នេះបើតាម លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ។

 
ក្រោយពីសមត្ថកិច្ច ទទួលបានបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះជាជនជាតិវៀតណាម កម្លាំងសមត្ថកិច្ចសហការជាមួយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បញ្ជាចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង នៅខណ្ឌសែនសុខ។ ប្រតិបត្តិការចុះបង្ក្រាប នៅថ្ងៃទី១៦ វិច្ឆិកា សមត្ថកិច្ច ជួយសង្គ្រោះជនរងគ្រោះ ជនជាតិវៀតណាម បាន១នាក់។ ទីតាំងសង្ស័យនោះ បានបង្ខាំងមនុស្ស និងបង្កប់លួចបើកល្បែងអនឡាញខុសច្បាប់ផងដែរ។ អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញប្រាប់ព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ។ 
 
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យទាំង៤១នាក់នោះ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅដោះស្រាយតាមច្បាប់៕ 
 

Tag:
 ជំរិតទារប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com