ជាតិ
ពន្យល់ពាក្យ
វិវដ្ដ, វិវឌ្ឍន៍, វិវត្ត, វិវត្តន៍
× សទិសសព្ទនឹងពាក្យ «វិវដ្ត» [សូរអាន វិ-វ័ត] មាន «វិវឌ្ឍន៍, វិវត្ត, វិវត្តន៍»។ សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យទាំងនេះ មកពន្យល់ដូចខាងក្រោម៖
«វិវដ្ត» ន. ១) ការវិលត្រឡប់; ការត្រឡប់ធ្វើជាថ្មីទៀត។ ២) ការរួចស្រឡះចាកដំណើរវិលកើតវិលស្លាប់ (ព្រះនិញ្វន)។ ៣) ឈ្មោះចំណែកផ្ទៃចីពរ (ឧត្តរាសង្គៈ) ឬសង្ឃាដីត្រង់ផ្ទាំងកណ្ដាល : ខណ្ឌវិវដ្ដឬ ផ្ទាំងវិវដ្ដ (សរសេរជា វិវដ្ដៈ [វិ-វ័ត-ដៈ] ក៏បាន)។
«វិវឌ្ឍន៍» ន. សេចក្ដីចម្រើន (ដូចគ្នានឹង វឌ្ឍន ឬ វឌ្ឍនៈដែរ)។ «វិវឌ្ឍនៈ» ក៏មានន័យដូចគ្នាផងដែរ។ «វិវឌ្ឍនាការ» ន. អាការៈនៃសេចក្ដីចម្រើន។
«វិវត្ត» កិ. ផ្លាស់ប្ដូរ ប្រែប្រួល មិននៅដដែល : អក្សរខ្មែរបានវិវត្តធំៗចំនួន១០លើក។ រីឯ «វិវត្តន៍» វិញ ន. ការផ្លាស់ប្ដូរ ការប្រែប្រួល៕
ប្រភពវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com