ជាតិ
បុណ្យអុំទូក
ខេត្តកំពង់ស្ពឺ មានទេសចរប្រមាណ ១៣ម៉ឺននាក់ នៅថ្ងៃទី១នៃពិធីបុណ្យអុំទូក
19, Nov 2023 , 11:09 am        
រូបភាព
រូបភាពពី មន្ទីរទេសចរណ៍ខេត្តក
រូបភាពពី មន្ទីរទេសចរណ៍ខេត្តក
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ថ្ងៃទី១ នៃ​ពិធីបុណ្យ​​ទូក​ បណ្ដែត​ប្រទីប សំពះ​ព្រះខែ​ និង​អក​អំបុក នៅខេត្តកំពង់ស្ពឺ  មានភ្ញៀវទេសចរចំនួន ១៣២ ៧០០ នាក់ ក្នុងនោះទេសចរជាតិចំនួន ១៣២ ៤៣៥នាក់ និងអន្តរជាតិ ចំនួន ២៦៥នាក់។


ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យអុំទូក ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ​នៅ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្ដេច​សង្ឃ ជួន ណាត​។ ក្រៅពី ប្រណាំងទូក ង ក៏មានប្រគុំតន្ដ្រី ការប្រកួតប្រដាល់គុនខ្មែរ តាំងពិព័ណ៌ និងបាញ់កាំជ្រួច ដែលទាក់ទាញទេសចរដើរកម្សាន្តជាច្រើនកុះករផងដែរ។  
 
សូមជម្រាបថា ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិកែច្នៃ ៥កន្លែង និងកសិ-ទេសចរណ៍ ៣កន្លែង។  ជាមួយគ្នានេះ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាំង៤កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com