ជាតិ
ក្រុម Edubike ជិះកង់៥រាជធានីខេត្ត ដើម្បីជួយកុមារក្រីក្រ ឱ្យបានចូលរៀន
19, Nov 2023 , 6:09 pm        
រូបភាព
សៀមរាប៖ ក្រុមជិះកង់ Edubike បានធ្វើដំណើរមកដល់ក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីជិះកង់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង រៃអង្គាសថវិកា ជួយដល់ការលើកកម្ពស់ការអប់រំ និងការចុះឈ្មោះចូលរៀន សម្រាប់កុមារទូទៅ ជាពិសេសកុមារងាយរងគ្រោះ, កុមារស្ថិតក្នុងតំបន់ដាច់ស្រយាល, កុមារពីគ្រួសារក្រីក្រ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 

 
ការជិះកង់នេះ ធ្វើឡើងក្នុងរយៈចម្ងាយ ៤២៥គីឡូម៉ែត្រ ឆ្លងកាត់ រាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ធំ សៀមរាប និងបញ្ចប់នៅបន្ទាយមានជ័យ។ កម្មវិធីនេះ រៀបចំឡើងដោយ អង្គការ​ អេដ អេ​ អាកស្យុង,​Foyer Lataste និងសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ។ 
 
ដើម្បីការទទួលបានការអប់រំ និងចូលរៀនសម្រាប់កុមារងាយរងគ្រោះ, កុមារមានពិការភាព, កុមារស្ថិតក្នុងតំបន់ដាច់ស្រយាល, កុមារពីគ្រួសារក្រីក្រ លោកអ្នកនាងក៏អាចបរិច្ចាគថវិកា តាមរយៈ ABA 715 880 585៕ 
 
 

Tag:
 ThmeyThmey
  ជិះកង់
  លើកកម្ពស់ការអប់រំ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com