ជាតិ
ពន្យល់ពាក្យ
ស្វ័យនិយោជន៍ មានន័យដូចម្តេច? 
×![]()
សម្រាប់ពាក្យ «ស្វ័យនិយោជន៍» [ស្វៃ-និ-យោច] វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា ជាពាក្យក្នុងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពាក្យនេះ មានន័យថា៖
១) ការប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្សដែលផ្ដល់ដោយនិយោជកឬរដ្ឋតាមកិច្ចសន្យាការងារ។
២) កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកប្រកបវិជ្ជាជីវៈសេរី អាជីវករ ឬកសិករដែលមិនមានលក្ខណសម្បត្តិជានិយោជក៕
© រក្សាសិទ្ធិដោយ thmeythmey.com