ជាតិ
ពន្យល់ពាក្យ
ញញឹម, ញញិម, យើងសរសេរមួយណាក៏បានដែរ 
×![]()
«ញញឹម» ជាកិរិយាសព្ទផង និងជាគុណសព្ទផង។ តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ក៏ដូចជាវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ យើងក៏អាចសរសេរជា «ញញិម» បានផងដែរ។
ជាកិរិយាសព្ទ «ញញឹម» ឬ «ញញិម» មានន័យថា សើចបិទមាត់មិនចេញសំឡេង : គាត់គ្រាន់តែញញឹម។ ជាគុណសព្ទ មានន័យថា ដែលសើចបិទមាត់មិនចេញសំឡេង : មុខញញឹម, ស្រស់ញញឹម៕
© រក្សាសិទ្ធិដោយ thmeythmey.com