កីឡាអន្តរជាតិ
អន្តរជាតិ
Kane និងសមាជិកក្រុមអង់គ្លេស បញ្ចប់យុទ្ធនាការជម្រុះ Euro 2024 ដោយមោទកភាព 
×![]()
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ចប់យុទ្ធនាការការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ដោយស្មើ ម៉ាសេដ្វានខាងជើង ១-១ នាថ្ងៃទី២០ ខែវិច្ឆិកា។ ទោះស្មើ ប៉ុន្តែប្រធានក្រុម Harry Kane អះអាងថាសមាជិកក្រុមមោទកភាពចំពោះការបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល C។
អង់គ្លេស ឈ្នះកៅអីជុំផ្តាច់ព្រ័ត្រ Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ២០២៤ ក្នុងនាមជាក្រុមកំពូលតារាង ខណៈដែលអ៊ីតាលីក្រុមលេខ ២។ អង់គ្លេស ឈរកំពូលតារាងដោយរក្សាកំណត់ត្រាមិនចាញ់សោះ។ ក្នុងពេល C នេះ អ៊ុយក្រែន ម៉ាសេដ្វានខាងជើង និងម៉ាល់ត៍ ហាលអាវ។
ខ្សែប្រយុទ្ធ Harry Kane បង្ហាញចំណាប់អារម្មណ៍ខ្លួនក្រោយចប់ការប្រកួត ដោយចាត់ទុកលទ្ធផលការប្រកួតថា ក្រុមគួរតែទទួលយកបាន និងមានមោទកភាព ដែលបានឡើងទៅកាន់ការប្រកួតជុំបន្ត។
«ជាការប្រកួតដ៏លំបាក់យើងដឹងថាវាអាចនឹងតានតឹងខ្លាំងទល់នឹងក្រុមមួយដែលមានទម្រង់នៃការប្រកួតខុសប្លែក ក៏ដូចជាទីលានក្រៅទឹកដី ផ្តល់ផលពិបាកក្នុងការលេងរបស់ក្រុមយើង។ ប្រសិនបើគ្រប់គ្នាអាចស្វែងរកគ្រាប់បាល់ទីពីរបាន នោះនឹងកាន់តែមានភាពរីករាយ តែយ៉ាងណាយើងអាចមានមោទកភាពចំពោះការបញ្ចប់យុទ្ធនាការរបស់យើង ហើយបានជម្រុះទៅវគ្គបន្ទាប់។»។ ខ្សែប្រយុទ្ធ Harry Kane បាននិយាយប្រាប់ទូរទស្សន៍ Channel 4 បែបនេះ។
អង់គ្លេស ស្ថិតក្នុងពូល C ឈរកំពូលតារាងមាន ២០ពិន្ទុ ពីការប្រកួតចំនួន ៨លើក ខណៈដែលអ៊ីតាលីគេចផុតពីការប្រកួតជម្រុះបន្ត ក្រោយពួកគេរក្សាតំណែងលេខ ២ ដោយមាន ១៤ពិន្ទុ ស្មើនឹងក្រុមអ៊ុយក្រែន លេខ ៣ ដែលមាន ១៤ពិន្ទុ ដូចគ្នា ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង។ ក្រុមម៉ាសេដ្វានខាងជើងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ខណៈមាល់ត៍ នៅបាតតារាងគ្មានពិន្ទុរាប់៕
Tag:
Harry Kane
Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com