ជាតិ
បាក់ឌុប
លទ្ធផលបាក់ឌុប នឹងប្រកាសមុនកាលកំណត់ នៅថ្ងៃទី២៣ វិច្ឆិកា
22, Nov 2023 , 2:30 pm        
រូបភាព
លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២៣ នឹងប្រកាសមុនកាលកំណត់ នៅថ្ងៃទី២៣ វិច្ឆិកា សម្រាប់សិស្សប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សម្រាប់សិស្សប្រឡងទូទាំងប្រទេស នឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៤ វិច្ឆិកា។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី២២ វិច្ឆិកា។



ដើមឡើយក្រសួងអប់រំ ចង់ប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ និង២៩វិច្ឆិកា ប៉ុន្តែដោយសារនីតិវិធីកំណែការប្រឡង និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុកត្រូវបានបញ្ចប់ ដោយរលូនមុនកាលកំណត់ ទើបក្រសួងសម្រេចផ្លាស់ប្ដូរ ពេលវេលាប្រកាសលទ្ធផលនេះវិញ។
 
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចំនួន ១៣៧ ៤១២ នាក់ចូលរួម ក្នុងនោះបេក្ខនារី ចំនួន៧៣ ២៧៨នាក់។ ក្នុងចំណោមទាំងអស់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១ ៣៧៩នាក់ ស្មើនឹងប្រមាណ៣០,១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣នាក់ ស្មើនឹងប្រមាណ ៦៩,៩ភាគរយ។

Tag:
 បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com