ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! កត្តាអ្វីខ្លះអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ? កុំរំលងអត្ថបទនេះ
27, Nov 2023 , 6:59 am        
រូបភាព
កត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពប្រព័ន្ធភាពស៊ាំនៃរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព  Health.com.kh​ នឹងបង្ហាញឱ្យដឹងពីទង្វើដែលអ្នកគួរចៀសវាងដើម្បីរក្សាភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ៖

 
១. ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ច្រើនពេក
 
ក្រៅពីសុខភាពបេះដូង និងខួរក្បាល ការរលាកក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរាងកាយគួរអោយព្រួយបារម្ភផងដែរ។ ហើយនៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះរាងកាយនឹងឆាប់ឆ្លងជំងឺផ្សេងៗដែលបង្កមកពីបាក់តេរី និងវីរុសជាក់ជាមិនខាន។
 
២. ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត
 
ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។
 
៣. មិនទទួលទានបន្លែផ្លែឈើបានច្រើនគ្រប់គ្រាន់
 
ជាតិសសៃក្នុងបន្លែផ្លែឈើជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។
 
៤. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ពេក
 
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធ​ប្រឆាំងរោគឆ្លង។
 
៥. គេងមិនបានគ្រប់គ្រាន់
 
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com