ជាតិ
បុណ្យអុំទូក
អ្នកបញ្ជាក្បាលទូកប៉ិនប្រសប់ ត្រូវពូកែស្រែក ដើម្បីកុំឱ្យចាញ់ប្រៀបដៃគូ
27, Nov 2023 , 10:00 am        
រូបភាព
ភ្នំពេញ៖ អ្នកបញ្ជាក្បាល ត្រូវបានគេប្រៀបធៀបដូចទៅនឹងមេទ័ព ដែលធ្វើការងារច្រើនជាងគេក្នុងការដឹកនាំក្រុម ប្រកួតប្រជែងក្នុងសមរភូមិជើងទឹក។ ជាការពិតក្នុងកម្មវីធីប្រណាំងទូកគេតែងតែផ្លុំ​កញ្ចែ ​និង​ធ្វើ​កាយវិការ​បញ្ជា​អ្នកអុំទូក​ទៅតាម​ចង្វាក់​រង្វើល​ ឬ​ញាប់​ ប៉ុន្តែ ក្នុងស្ថានភាពនោះ អ្នកបញ្ជាក្បាលប៉ិនប្រសប់ ក៏ត្រូវពូកែស្រែកផងដែរ ដើម្បីកុំឱ្យចាញ់ប្រៀបដៃគូ។


លោក បៀន ទូច អ្នកបញ្ជាក្បាលទូកវត្តទឹកថ្លា បានលើកឡើងថា ការបញ្ជាក្បាលទូកមិនងាយស្រួលនោះទេ ព្រោះត្រូវការស្រែកច្រើន ដើម្បីពង្រឹងស្មារតីក្រុម កុំឱ្យចាញ់ប្រៀបដៃគូ​ប្រកួត។ ម្យ៉ាងទៀត ការស្រែកនេះ ក៏ជាសញ្ញាធ្វើឱ្យជើងច្រវាស្មើ និងស៊ីចង្វាក់គ្នាល្អផងដែរ។ 
 
​ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​សារព័ត៌មានថ្មីៗ និង ​លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា ខាងក្រោម៖  
 

© រក្សាសិទ្ធិដោយ thmeythmey.com