កីឡាជាតិ
ជាតិ
CPL៖ ព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់បរាជ័យ ក្រោយលទ្ធផលស្មើ ជាមួយភ្នំពេញក្រោន
27, Nov 2023 , 11:50 am        
រូបភាព
ភ្នំពេញក្រោន ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League
ភ្នំពេញក្រោន ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League

គិតត្រឹមសប្ដាហ៍ទី១១ ព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់ស្គាល់បរាជ័យ ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League 2023-2024។ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ប​ញ្ចប់ត្រឹមលទ្ធផល០-០ កាលពីថ្ងៃទី២៥ វិច្ឆិកា។

សម្រាប់ការប្រកួតរវាងក្រុមទាំងពីរនេះ បានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមក ប៉ុន្តែមិនអាចរកគ្រាប់បាលក់ ដោយបញ្ចប់ត្រឹមលទ្ធផល០-០ ដោយចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ ។ ដ្បិតមិនអាចយកឈ្នះក្តី ប៉ុន្តែភ្នំពេញក្រោន ក៏បានកាត់បន្ថយគម្លាតពិន្ទុខ្លះ របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរនៅកំពូលតារាងនេះ។   
 
ក្នុងថ្ងៃជាមួយគ្នានោះ  ព្រៃវែង បានចាញ់ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល ១-០ នៅកីឡដ្ឋានខេត្តព្រៃវែង។ ចំណែក វិសាខា បានត្រឹមស្មើជាមួយ ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋានព្រីនស៍។
 
ចូលមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា អង្គរថាយហ្គឺរ ស្មើជាមួយ បឹងកេត ក្នុងលទ្ធផល ៣-៣ នៅកីឡដ្ឋានហនុមាន នាខេត្តសៀមរាប ខណៈ កងយោធពលខេមរភូមិន្ទ ឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋានស្តាតចាស់។
 
ចំពោះបណ្ដោះអាសន្ន ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣១ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន លេខ២ មាន ២៣ពិន្ទុ ប្រកៀកប្រកិតជាមួយ វិសាខា លេខ៣ មាន ២២ពិន្ទុ។ ចំណែក អាយ អេស អាយ ដង្កោសែនជ័យ ឡើងមកលេខ៤ មាន ១៦ពិន្ទុ ខណៈ បឹងកេត ធ្លាក់មកចំណាត់ថ្នាក់លេខ៥ មាន ១៤ពិន្ទុ។ រីឯ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៦ មាន ១៣ពិន្ទុ តាមពីក្រោយ កងយោធពលខេមរភូមិន្ទ លេខ៧ និងណាហ្គាវើលដ៍ លេខ៨ ដែលមាន ១០ពិន្ទុស្មើគ្នា។ អង្គរថាយហ្គ័រ ឈរនៅលេខ ៨មាន ៧ពិន្ទុ ចំណែក គិរីវង់សុខសែនជ័យ នៅបាតតារាង មាន ៥ពិន្ទុ៕
 

Tag:
 Cambodian Premier League
  លីគកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com