ជាតិ
បុណ្យអុំទូក
ទោះមានពិការភាព លោកយាយ ទល់ ស៊ុន ខំធ្វើដំណើរពីកំពង់ធំ មកលើកទឹកចិត្តកូនអុំទូក
27, Nov 2023 , 11:56 am        
រូបភាព
ដោយ៖ សែម ប្រាដាវ 
ភ្នំពេញ៖ លោកយាយ ទល់ ស៊ុន មានវ័យ ៧៧ឆ្នាំទៅហើយ តែតស៊ូធ្វើដំណើរពីខេត្តកំពង់ធំ ដើម្បីមកលើកទឹកចិត្តកូន ប្រណាំងទូក នៅរាជធានីភ្នំពេញ ។  ទោះបីលោកយាយមិនអាចជួយអ្វីកូនបាន តែលោកយាយបានមកផ្តល់កម្លាំងចិត្តឱ្យកូនខិតខំប្រណាំងទូក យកជ័យជម្នះ។  ទោះបីមានពិការភាពជើង លោកយាយ ទល់ ស៊ុន មិនខ្លាចនឿយហាត់ឡើយ។  យ៉ាងណាដូនចាស់រូបនេះ សប្បាយចិត្តដែលបានផ្ដល់កម្លាំងចិត្តកូន និងបានមកទស្សនាការប្រណាំងទូកនៅភ្នំពេញ។
 
សូមទស្សនាវីដេអូ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com