ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក៖ មានបញ្ហាសុខភាព ត្រូវរកគ្រូពេទ្យប្រចាំការជួយសង្គ្រោះ
27, Nov 2023 , 3:29 pm        
រូបភាព
ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអំឡុងព្រះរាជពិធីបុណ្យអុំទូក
ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈរួចរាល់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអំឡុងព្រះរាជពិធីបុណ្យអុំទូក
 
ពលរដ្ឋដែលដើរកម្សាន្ត នៅមុខព្រះបរមរាជវាំង ហើយមានបញ្ហាសុខភាព ឬអាការៈណាមួយមិនប្រក្រតីនោះ ត្រូវរួសរាន់ទៅរកក្រុមគ្រូពេទ្យប្រចាំការ ដែលរងចាំជួយសង្គ្រោះ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦ ដល់២៨ វិច្ឆិកា។

«យើងពិនិត្យមើលទាំងជនជាតិខ្មែរ និងបរទេស ទោះបីមកពីខាងណាក៏យើងពិនិត្យគាត់ដូចគ្នា»។ លោកវេជ្ជបណ្ឌិត ស៊ឹម វណ្ណដេត ដែលបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដឹកនាំក្រុមការងារប្រចាំការឈរជើង នៅប៉ែកខាងជើងព្រះបរមរាជវាំង។
 
បើតាមលោក ស៊ឹម វណ្ណដេត ស្ថានភាពថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ មានមិនអ្វីធ្ងន់ធ្ងរទេ ដោយមានតែពលរដ្ឋ មានអាការៈសុខភាពតិចតួច ឱ្យក្រុមគ្រូពេទ្យពិនិត្យប៉ុណ្ណោះ។ លោក ដេត បន្ថែមថា ក្រុមគ្រូពេទ្យប្រចាំការ សុទ្ធតែមានជំនាញ បូករួមជាមួយឧបករណ៍ជួយសង្គ្រោះបានទាន់ពេលវេលា និងមានរថយន្តសម្រាប់ដឹកជញ្ជូន សង្គ្រោះបន្ទាន់ផងដែរ បើសិនជាលក្ខណៈធ្ងន់ធ្ងរ។
 
 
 

Tag:
 អកអំបុក
© រក្សាសិទ្ធិដោយ thmeythmey.com