កីឡាជាតិ
ជាតិ
លោកឪ ចម ចិត្រ ហាមចំណុះទូកនរិនរង្សី ផឹកស្រាដាច់ខាត អំឡុងពិធីអុំទូក៣ថ្ងៃ
27, Nov 2023 , 4:59 pm        
រូបភាព

ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ជាគណៈដឹកនាំទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ ហាមចំណុះទូកទាំងអស់ដាច់ខាតមិនឱ្យផឹកស្រាឡើយអំឡុងពិធីបុណ្យអុំទូក៣ថ្ងៃ។ បម្រាមនេះ ដោយសារលោកឪ ចម ចិត្រ ចង់ឱ្យចំណុះទូករក្សាកម្លាំងប្រកួត និងរក្សាឥរិយាបថត្រឹមត្រូវ ជៀសវាងបង្កបញ្ហាផ្សេងៗដោយសារស្រា។

ព្រះចៅអធិការវត្តឯករង្សី ដែលស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាត់ទុកពិធីអុំទូកផ្សេងៗ ពិសេសថ្នាក់ជាតិនេះ​ ជាឱកាសកសាងទំនាក់ទំនងជាមួយភាគីទូកដទៃទៀត ដើម្បីបង្កើនមិត្តភាព។
 
សូមបញ្ជាក់ថា នៅជំនួបថ្ងៃទី១ ទូកង នរិនរង្សីពិជ័យចិត្របុត្រ ដែលនៅខ្សែទឹកខាងក្រៅ បានយកឈ្នះ ទូកង សែនស្រណោះ មកពីខេត្តកំពង់ចាម ដែលនៅខ្សែទឹកខាងក្នុង៕

សូមស្តាប់សង្ឃដីការបស់ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ដែលជាគណៈកម្មាការទូកនរិន្ទរង្សីពិជ័យចិត្របុត្រនេះដូចខាងក្រោម៖
 

Tag:
 អុំទូក
  នរិន្ទរង្សីពិជ័យចិត្របុត្រ
  ចម ចិត្រ
© រក្សាសិទ្ធិដោយ thmeythmey.com