ជាតិ
បុណ្យអុំទូក
២ថ្ងៃនៃបុណ្យអុំទូក ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជាង៥,៥ម៉ឺននាក់
28, Nov 2023 , 11:29 am        
រូបភាព
ភ្ញៀវទេសចរដែលមកដើរកម្សាន្តខេត្តកំពត​ក្នុងពិធីបុណ្យអុំទូក។ រូបថត៖ លោក សយ ស៊ីណុល
ភ្ញៀវទេសចរដែលមកដើរកម្សាន្តខេត្តកំពត​ក្នុងពិធីបុណ្យអុំទូក។ រូបថត៖ លោក សយ ស៊ីណុល
ត្រឹម២ថ្ងៃប៉ុណ្ណោះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ  ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៥,៥ម៉ឺននាក់។ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺមានទេសចរជាតិ ៥៤ ៤៦២នាក់ និងអន្តរជាតិ មាន៩៣៦នាក់។​

 
លោក សយ ស៊ីណុល បានបញ្ជាក់ថា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថា  សេវាស្នាក់នៅក្នុងខេត្តកំពត ត្រូវបានភ្ញៀវកក់អស់នៅយប់ថ្ងៃទី២៦វិច្ឆិកា។ ដោយឡែក នៅថ្ងៃទី២៧វិច្ឆិកា គិតត្រឹមម៉ោង៣រសៀល ភ្ញៀវដែលកក់សេវាស្នាក់នៅ មានប្រមាណ៨០ភាគរយ។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានអះអាងយ៉ាងដូច្នេះ៖ « រីឯតម្លៃ គឺពុំមានការដំឡើងថ្លៃ នោះទេ» ។
 
ជាមួយគ្នានេះ ស្ថានភាពទូទៅបានដំណើរការយ៉ាងរលូនដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ  ខណៈភ្ញៀវទេសចរ បានសម្តែងក្តីសប្បាយរីករាយប្រកបដោយសុវត្ថិភាព និង សណ្តាប់ធ្នាប់ល្អ នោក្នុងព្រះរាជពិធីបុណ្យអុំទូក៕ 
 

Tag:
 ទេសចរណ៍​
  បុណ្យអុំទូក
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com