ជាតិ
បុណ្យអុំទូក
«មហាទន្សាយតេជោសែនជ័យ» ជើងឯកគូពិសេស រីឯសោភណភាពបានលើ «ច័ន្ទវង្សាមហាសែនតេជៈ»
29, Nov 2023 , 12:31 pm        
រូបភាព
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា បានបញ្ចប់ ដោយរកឃើញម្ចាស់ជើងទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងទូកគូពិសេស។ បើតាមគណៈកម្មការរៀបចំការប្រណាំងទូក ទូកដែលបានប្រកួតប្រជែងសរុបមាន៣៣៧ទូក ក្នុងនោះទូកចែវ៤៣ ទូកអុំ១៥៨ និងទូកខ្នាតអន្តរជាតិ១៣៤ ដោយមានអ្នកអុំសរុបជាង២ម៉ឺននាក់។



ចំណាត់ថ្នាក់តាមផែន
១.ទូកអុំខ្នាតអន្តរជាតិនារី៖

-ផែនលេខ១៖ «ដូនពេញសែនជ័យបារមីសារាវ័នតេជោ» (ភ្នំពេញ)
-ផែនលេខ២៖ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ (ភ្នំពេញ)

២. ទូកអុំខ្នាតអន្តរជាតិបុរស៖
-ផែនលេខ១៖ ២២ទូក (កីឡានគរបាលជាតិ១, ខេត្តបាត់ដំបង ៣, ខេត្តកណ្តាល ៥, ខេត្តកំពង់ចាម ២, ខេត្តក្រចេះ៩, ខេត្តព្រៃវែង២)
-ផែនលេខ២៖ ៤៦ទូក (កំពត១, ព្រៃវែង១៥, បាត់ដំបង ៣, កណ្តាល ១២, កំពង់ឆ្នាំង៥, កំពង់ចាម ៣, ភ្នំពេញ២, ក្រចេះ ៥)
-ផែនលេខ៣៖ ៤០ទូក (ព្រៃវែង១១, កំពង់ចាម៤, បាត់ដំបង១, កណ្តាល១៣, កំពង់ឆ្នាំង៣, ភ្នំពេញ៥, កំពង់ស្ពឺ១, ក្រចេះ២)
-ផែនលេខ៤៖ ១១ទូក (កំពង់ស្ពឺ១, កណ្តាល២, កំពង់ឆ្នាំង១, កំពង់ចាម៣, ព្រៃវែង៣, ភ្នំពេញ១)

៣. ទូកអុំបុរស
-ផែនលេខ១៖ ១១២ទួក (ភ្នំពេញ២០, ពោធិ៍សាត់២, កណ្តាល៣០, កំពង់ឆ្នាំង១, ស្វាយរៀង២, ព្រៃវែង៧, កំពង់ចាម១៨, បាត់ដំបង២, ក្រសួងផែនការ ១, ទីស្តីការគណៈរដ្ឋមន្ត្រី១, សៀមរាប១, វត្តព្រែកប្រាំង២, បន្ទាយមានជ័យ១, ត្បូងឃ្មុំ៥, កំពង់ស្ពឺ១, កំពង់ធំ៤, ព្រះវិហារ២, ព្រះសីហនុ១, តាកែវ៤, កងទ័ពជើងទឹក១, កងទ័ពជើងគោក១, ក្រចេះ៤, ស្ទឹងត្រែង១)
-ផែនលេខ២៖ ២២ទូក (កណ្តាល១០, ព្រៃវែង៥, កំពង់ចាម២, ត្បួងឃ្មុំ៣, ភ្នំពេញ២)
-ផែនលេខ៣៖ ១៨ទូក (ព្រៃវែង៥, កណ្តាល៩, ត្បូងឃ្មុំ២, ភ្នំពេញ១, កំពង់ចាម១)
-ផែនលេខ៤៖ ៦ទូក (ភ្នំពេញ២, កំពង់ឆ្នាំង១, កំពង់ចាម២, កណ្តាល១)

៤. ទូកចែវនារី
-ផែនលេខ១៖ ព្រះពៃស្រពណ៌ (កំពង់ឆ្នាំង)

៥. ទូកចែវបុរស
-ផែនលេខ១៖ ៦ទូក (កំពង់ចាម ១, ភ្នំពេញ៣, កំពង់ឆ្នាំង១, កណ្តាល១)
-ផែនលេខ២៖ ១៧ទូក (ភ្នំពេញ៤, កណ្តាល៧, កំពង់ឆ្នាំង៤, កំពង់ធំ១, កំពង់ចាម១)
-ផែនលេខ៣៖ ១៦ទួក (កំពង់ឆ្នាំង១១, កណ្តាល៥)
-ផែនលេខ៤៖ ៣ទូក (កណ្តាល២, កំពង់ឆ្នាំង១)

មហាទន្សាយតេជោសែនជ័យ លេខ១គូពិសេស
ចំពោះទូកគូពិសេសដែលមាន៩៨ទូកចូលរួម ក្រោយការប្រកួតប្រជែងសរុបទាំង៣ថ្ងៃ (៦ជើង) ទូក «មហាទន្សាយតេជោសែនជ័យ» មកពីខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ដោយប្រើថិរវេលា ២៨:០៥.៣៣ នាទី។

ចំណាត់ថ្នាក់លេខ២ បានទៅលើទូក «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ ជាមួយថិរវេលាត្រឹម ២៨:០៦.៦២នាទី។ លេខ៣ បានទៅលើទូក «កោះកេរសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ ដោយប្រើថិរវេលា ២៨:០៧.៨១ នាទី។

ទូកស្ថិតក្នុងចំណោម Top 10 រួមមាន សារាយតេជោសែនជ័យ (កណ្តាល), រតនៈកុមារតេជោសែនជ័យ (កណ្តាល), ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ (កំពង់ចាម), ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម (កំពង់ចាម), គិរីវង់សុខសែនជ័យ (តាកែវ), តេជោកែវវិជ័យបារមីចៅសែន (ពោធិ៍សាត់) និងសារ៉ាតសែនជ័យបារមីអន្ទង់ស (ព្រៃវែង)។

នរិន្ទរង្សី ពិជ័យចិត្របុត្រ ដ៏ល្បីល្បាញពីខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១១ ដោយនាំមុខ វិមាន៧មករា (ភ្នំពេញ), ស៊ាសែនជ័យបារមីតេជៈ (កំពង់ចាម), ជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងត្រំ (កណ្តាល) និងសេកុងសែនជ័យបារមីព្រះអង្គធំ (ស្ទឹងត្រែង)។

ច័ន្ទវង្សាមហាសែនតេជៈ សោភណភាពដាច់គេ
ចំពោះជ័យលាភីផ្នែកសោភណភាពវិញ លេខ១ បានទៅទូកអុំបុរសឈ្មោះ ច័ន្ទវង្សាមហាសែនតេជៈ ពីរាជធានីភ្នំពេញ។ លេខ២ បានលើកទូកអុំបុរសឈ្មោះ ផ្ការាំស័ក្កសិទ្ធ មកពីខេត្តកណ្តាល និងលេខ៣ ទូកអុំបុរសឈ្មោះ តេជោកែវវិជ័យបារមីចៅសែន មកពីខេត្តពោធិ៍សាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com