ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រូចឆ្មារ និងអំបិល អាចធ្វើឲ្យបាត់ឈឺក្បាល
29, Nov 2023 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តនៃការធ្វើទឹកក្រូចឆ្មារដែលអាចជួយសម្រួលដល់អាការៈឈឺក្បាលរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ?
 
អ្នកអាចចិតក្រូចឆ្មារចំនួនមួយទៅពីរបន្ទះស្តើង ហើយដាក់អំបិលបន្តិចចូលទៅក្នុងនោះ រួចប្រើទឹកក្តៅមកឆុង។ ក្រោយពេលដែលឆុងរួច អ្នកអាចពិសារបានហើយ ដោយគួរតែញ៉ាំក្នុងពេលក្តៅ ព្រោះទុកដល់ត្រជាក់ នឹងបញ្ចេញរសជាតិល្វីងជាមិនខានឡើយ។ ភេសជ្ជៈមួយនេះ អាចជួយសម្រួលដល់ស្លេស្ម និងជួយកាត់បន្ថយភាពនឿយហត់របស់អ្នកបាន។ អ្នកអាចញ៉ាំភេសជ្ជៈមួយនេះមុន ឬក្រោយបាយបាន មិនប៉ះពាល់ក្រពះនោះឡើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com