ជាតិ
សង្គមជាតិ
ចង់រៀនពេទ្យ ត្រូវពូកែគណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និងជាមនុស្សច្បាស់លាស់
02, Dec 2023 , 9:59 am        
រូបភាព
ភ្នំពេញ៖ លោក ម៉ឹង វាសនា ជានិស្សិតវិជ្ជសាស្រ្ត ឯកទេសថ្លើម ក្រពះ ពោះវៀន នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ និស្សិតពេទ្យឆ្នាំទី៨ លោក វាសនា បានលើកឡើងថា សម្រាប់សិស្ស-និស្សិត យុវជនដែលចង់រៀនជំនាញពេទ្យ ត្រូវមានមូលដ្ឋានគ្រឹះមុខវិជ្ជាចំនួន៣ មានគណិតវិទ្យា ជីវវិទ្យា និងគីមីវិទ្យា ទើបមានលទ្ធប្រឡងជាប់ ហើយអាចរៀនបាន។ ជំនាញនេះមិនកំណត់លើនិទ្ទេសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើយ ប៉ុន្តែពឹងផ្អែកលើសមត្ថភាពនៃការប្រឡងចូលរបស់និស្សិតទាំងស្រុង។



នេះជាការបញ្ជាក់របស់លោក ម៉ឹង វាសនា ក្នុងសិក្ខាសាលាតម្រង់ទិសរបស់សាលាអន្តរជាតិ CAM-ASEAN នៅថ្ងៃទី១ ខែធ្នូ នៅសាលាអន្តរជាតិ CAM-ASEAN សាខាក្បាលថ្នល់ ដែលលោក បានបន្ថែមថា ចំពោះភាសាបរទេសក៏សំខាន់ ដោយសារឯកសារស្រាវជ្រាវភាគច្រើនជាភាសាអង់គ្លេស និងបារាំង។ និស្សិតវិជ្ជសាស្រ្តរូបនេះ  លើកទឹកចិត្តឱ្យសិស្សចូលរៀនជំនាញពេទ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលក្នុងស្រុកឱ្យកាន់តែល្អប្រសើរ៕
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 ជំនាញពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com