ជាតិ
ត្រីរាជមួយក្បាល ប្រវែង១,៦ម៉ែត្រ ត្រូវអ្នកនេសាទលែងចូលក្នុងទន្លេសាបវិញ
03, Dec 2023 , 4:29 pm        
រូបភាព
ត្រីរាជមួយក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ។ រូបពី រដ្ឋបាលជលផល
ត្រីរាជមួយក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ។ រូបពី រដ្ឋបាលជលផល
ភ្នំពេញ៖ លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជមួយក្បាល ទម្ងន់៧៥គីឡូក្រាម ដែលមានប្រវែងដល់១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលថ្ងៃទី១ធ្នូ។ នេះបើតាមរដ្ឋបាលជលផល។

 
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកោតសរសើរ អ្នកនេសាទខាងលើ ដែលធ្វើជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ ជាមួយគ្នាដែរ រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនេសាទ សូមចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយ។
 
សូមជម្រាបថា ត្រីគល់រាំង១ក្បាល ទម្ងន់ជាង៨គីឡូក្រាម ដែលមានប្រវែង០,៦ម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងទន្លេវិញដែរ កាលពីថ្ងៃទី២៧វិច្ឆិកា ដោយ លោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ 
 

Tag:
 ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com