ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់ចៀសឆ្ងាយពីជំងឺដាច់សរសៃឈាម វិធីនេះជួយអ្នកបាន
07, Dec 2023 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកពីជំងឺដាច់សរសៃឈាម។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានល្អ ដោយគួរតែកាត់បន្ថយញ៉ាំអាហារដែលខ្លាញ់។ ជាពិសេស អ្នកដែលមានអាយុច្រើន និងមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមកាន់តែត្រូវប្រយ័ត្នពីការស្រូបយកខ្លាញ់។ នៅពេលដែលខ្លាញ់កាន់តែច្រើនក្នុងរាងកាយ នោះនឹងកាន់តែងាយប្រឈមនឹងជំងឺដាច់សរសៃឈាម។
  • អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនានឹងធ្វើឲ្យឈាមអ្នកដើរបានស្រួល ដោយជួយទប់ស្កាត់មិនឲ្យសរសៃឈាមងាយស្ទះ និងកកឡើយ។ ដូចនេះ អ្នកនឹងមិនងាយជួបនឹងជំងឺដាច់សរសៃឈាមនោះទេ។
  • អ្នកគួរតែរក្សាទម្លាប់គេងឲ្យបានល្អ ដោយចូលគេងពីព្រលប់ ហើយក្រោកពីគេងពីព្រលឹម។ នៅពេលដែលអ្នកសាងទម្លាប់ល្អក្នុងការគេង នោះអ្នកនឹងមិនងាយប្រឈមនឹងជំងឺដាច់សរសៃឈាមនេះឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com