ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កូនដែលញ៉ាំរបស់នេះច្រើន នឹងបំផ្លាញខួរក្បាលលឿនណាស់
06, Dec 2023 , 10:59 pm        
រូបភាព
នៅពេលដែលអ្នកឲ្យកូនញ៉ាំអាហារផ្សេងៗ អ្នកគួរតែប្រយ័ត្ន ព្រោះមានអាហារខ្លះអាចនាំឲ្យខួរក្បាលកូនមិនអាចលូតលាស់បានល្អ។ តើមានអ្វីខ្លះទៅ?

 
អាហារបំពង
អាហារដែលបំពងទាំងនោះក្រោយពេលដែលឆ្លងកាត់ខ្លាញ់ និងភ្លើងដ៏ក្តៅរួច វានឹងបំលែងទៅជាសារធាតុម្យ៉ាងដែលអាចធ្វើឲ្យខួរក្បាលកូនឆាប់ចុះខ្សោយ ដែលអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលកូនយ៉ាងខ្លាំង។
 
អាហារដែលមានប៊ីចេង
នៅពេលដែលអ្នកឲ្យកូនញ៉ាំអាហារដែលមានប៊ីចេងច្រើន វាអាចធ្វើឲ្យកូនខ្វះសារធាតុម្យ៉ាងដែលមិនអាចធ្វើឲ្យកូនលូតលាស់ខួរក្បាលបានល្អឡើយ។
 
អាហារដែលផ្អាប់
នៅក្នុងអាហារដែលផ្អាប់ទាំងនេះគឺមានជាតិអំបិលច្រើនណាស់ ដែលអាចនាំឲ្យប៉ះពាល់ដល់សរសៃឈាមក្នុងខួរក្បាលរបស់កូន ធ្វើឲ្យខួរក្បាលកូនមានអាការៈខ្វះឈាម និងខ្វះអុកស៊ីសែន ដែលនាំឲ្យសមត្ថភាពចងចាំរបស់កូនធ្លាក់ចុះ។
 
អាហារដែលមានជាតិស្ករច្រើន
ប្រសិនជាអ្នកឲ្យកូនញ៉ាំស្ករច្រើនពេកនៅមុនពេលបាយ នោះវានឹងអាចធ្វើឲ្យកូនមានអារម្មណ៍ឆាប់ឆ្អែត ហើយថែមទាំងអាចធ្វើឲ្យគេធាត់ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់ខួរក្បាលកូនដូចគ្នា។
 
កាហ្វេ
នៅក្នុងកាហ្វេគឺមានជាតិកាហ្វេអ៊ីនខ្ពស់ដែលអាចបង្អាក់មិនឲ្យឈាមទៅផ្គត់ផ្គង់ខួរក្បាលបានគ្រប់គ្រាន់ នោះខួរក្បាលកូននឹងកាន់តែខ្សោយទៅៗហើយប្រសិនជាអ្នកឲ្យគេញ៉ាំកាហ្វេច្រើន។
 
សាច់ដែលមានខ្លាញ់ច្រើន
នៅក្នុងការរស់នៅប្រចាំថ្ងៃមានឳពុកម្តាយមួយចំនួនព្រោះតែចង់ឲ្យកូនមានសុខភាពល្អ តែងតែឲ្យគេញ៉ាំសាច់ជាច្រើនប្រភេទ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលកូនញ៉ាំសាច់ច្រើន វានឹងអាចធ្វើឲ្យខួរក្បាលកូនអ្នកមានប្រតិកម្មយឺតជាងកូនក្មេងដទៃ ដែលអាចប៉ះពាល់ដល់ការរៀនសូត្របស់គេខ្លាំងណាស់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com