សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិសជប៉ុនចាប់ខ្លួនអ្នកបើកឡានម្នាក់ ក្រោយបើកបំបុកហ្វូងព្រាបបណ្ដាលឱ្យងាប់មួយក្បាល
06, Dec 2023 , 9:59 am        
រូបភាព
អ្នកបើកបរ Atsushi Ozawa ។ រូបភាព ៖ TBS NEWS DIG
អ្នកបើកបរ Atsushi Ozawa ។ រូបភាព ៖ TBS NEWS DIG
ប៉ូលិសទីក្រុងតូក្យូបានចាប់ខ្លួនអ្នកបើកតាក់ស៊ីម្នាក់ដោយចោទប្រកាន់ថា មានចេតនាបើកឡានចូលទៅក្នុងហ្វូងសត្វព្រាបនៅលើដងផ្លូវ។ សត្វព្រាបមួយក្បាលបានងាប់ក្នុងករណីនេះ ។

 
អ្នកបើកបរឈ្មោះលោក Atsushi Ozawa អាយុ ៥០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែធ្នូពីបទរំលោភច្បាប់ការពារសត្វព្រៃ។ លោកបានបើក​រថយន្ត​​បុក​ហ្វូង​សត្វ​ព្រាប បណ្តាល​ឲ្យ​ស្លាប់​១ក្បាល​នៅ​តាម​ផ្លូវ​ក្នុង​តំបន់ Shinjuku វេលា​ម៉ោង​១​រសៀល​កាលពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា។ 
 
បើតាមប៉ូលិស Shinjuku លោក Ozawa មិនបានដឹកអ្នកដំណើរនៅពេលនោះទេ។ អ្នកបើកបររូបនេះ បានបង្កើនល្បឿនរថយន្តភ្លាមៗនៅពេលដែលភ្លើងចរាចរណ៍ប្រែទៅជាពណ៌បៃតង ហើយបានបើកបុកហ្វូងសត្វក្នុងល្បឿនប្រហែល៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
 
សំឡេង​ម៉ាស៊ីនឡាន​បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ហើយក៏រាយការណ៏ទៅប៉ូលិស។ ប៉ូលិសក្រុងតូក្យូ ក៏ឱ្យពេទ្យសត្វធ្វើកោលស្យវិច្ច័យ ហើយរកឃើញថា សត្វព្រាបងាប់មួយក្បាលដោយសារតក់ស្លុតពេក។
 
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បុរសខាងលើប្រាប់រាជអាជ្ញាថា សត្វព្រាបគួរតែដឹងផ្លូវនោះ ជាផ្លូវមនុស្ស ហើយនៅឱ្យចៀសឆ្ងាយ៕
 

Tag:
 ជប៉ុន
  ព្រាប
© រក្សាសិទ្ធិដោយ thmeythmey.com