ជាតិ
ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ លើរឿងក្ដីរដ្ឋប្បវេណី
06, Dec 2023 , 6:59 pm        
រូបភាព
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ រូបពី ក្រសួងយុត្តិធម៌
អគារថ្មីនៃសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ រូបពី ក្រសួងយុត្តិធម៌
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមការងារ ទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ លើរឿងក្ដីរដ្ឋប្បវេណី ដោយមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងយុត្តិធម៌។

 
ក្រុមការងារ ទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ លើរឿងក្ដីរដ្ឋប្បវេណី មានអនុប្រធាន៦រូប និងសមាជិក២៩រូប ដែលពួកគេសុទ្ធតែជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដែលជាចៅក្រម និងអនុប្រធានសាលាដំបូងតាមរាជធានី-ខេត្តជាដើម។ 
 
ក្រុមការងារ ទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការ លើរឿងក្ដីរដ្ឋប្បវេណី មានតួនាទី រៀបចំផែនការការងារ ពិនិត្យ បែងចែក និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការលើរឿងក្ដីរដ្ឋប្បវេណី។ ក្រុមការងារនេះ មានភារកិច្ចរៀបចំកម្មវិធីសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ឬទស្សនកិច្ចសិក្សា លើកិច្ចការពារព័ន្ធ នឹងការពិនិត្យ និងផ្សាយសេចក្ដីសម្រេចរបស់តុលាការ។ 
 
ជាមួយគ្នាដែរ ក្រុមការងារ ត្រូវធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណើវិធានការ ទាក់ទងការពិនិត្យនិងផ្សាយសេចក្តីសម្រេចរបស់តុលាការផងដែរ៕  
 

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com