ជាតិ
វីដេអូ
សេដ្ឋកិច្ច
វៀតណាមបន្ទាបតម្លៃ អ្នកស្រី ឡៃហួត ប្រឹងច្នៃចន្ទីខ្មែរនាំចេញទៅជប៉ុន
07, Dec 2023 , 9:09 am        
រូបភាព
កំពង់ធំ៖ ក្រោយវៀតណាមបន្ទាបតម្លៃ អ្នកស្រី ឡៃហួត ខិតខំប្រឹងប្រែងកែច្នៃចន្ទីខ្មែរនាំចេញទៅជប៉ុនវិញ។ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី ឡៃហួត ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជប៉ុន។


 
អ្នកស្រី អ៊ិន ឡៃហួត ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីស្វាយជ័យសំបូរដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សិប្បកម្មរបស់សហគ្រិនស្រ្តី អ៊ិន ឡៃហួត បានបង្កើតនៅឆ្នាំ២០១៩ ដែលបុគ្គលិកភាគច្រើនជាស្រ្តី។ 
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
 
 
ដោយសារតម្រូវការទីផ្សារក្នុង និងទីផ្សារជប៉ុនច្រើន សហគ្រិនស្រ្តីវ័យ ៤៧ឆ្នាំរូបនេះ មានគម្រោងពង្រីកសហគ្រាសកែច្នៃ និងមានមហិច្ឆតានាំចេញឱ្យបាន១៥០០តោននៅឆ្នាំ២០២៤។ ក្រៅពីនាំចេញទៅជប៉ុន គ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីស្វាយជ័យសំបូរ ក៏បាននាំចេញទៅប្រទេសអាល្លឺម៉ង់តាមរយៈក្រុមហ៊ុនចំនួនផងដែរ។ 
 
គ្រាប់ស្វាយចន្ទីមានសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពអ្នកទទួលទាន។ ដើម្បីឱ្យស្វាយចន្ទីខ្មែរលេចរូបរាងនៅតាមបណ្ដាប្រទេសជាច្រើន អ្នកស្រី ឡៃហួត កំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការនាំចេញផងដែរ។ 
 
ក្រោយធ្វើការងារលើដំណាំស្វាយចន្ទីអស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ឡៃហួត ពិតជាមានមោទកភាពចំពោះខ្លួនឯង ដែលអាចនាំផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ។ សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទីដែលយកមកកែច្នៃ មួយចំនួន មកពីចម្ការរបស់អ្នកស្រីផ្ទាល់ និងមួយចំនួនទៀត មកពីសមាជិកក្នុងសហគមន៍ដែលមានមកពីខេត្តព្រះវិហារ និងកំពង់ធំ។ 









Tag:
 កសិកម្ម
  ស្វាយចន្ទី
  វៀតណាម
  ជប៉ុន
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com