ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅវៀតណាមសប្តាហ៍ក្រោយ
07, Dec 2023 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន​ ម៉ាណែត។  រូបភាព ៖ AFP
នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន​ ម៉ាណែត។ រូបភាព ៖ AFP
សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ។

 
បើតាមសារព័ត៌មាន VnExpress នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅវៀតណាមចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ។ នេះជាលើកទីមួយហើយដែលសម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅវៀតណាមចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែសីហា។
 
វៀតណាម -កម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង ១០,៥៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលកើនឡើងជិត ១១ភាគរយបើធៀបនឹងឆ្នាំ ២០២១។ សម្រាប់ ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មបានកើនដល់ ៦,៥ពាន់លានដុល្លារ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងអាស៊ាន។
 
មកទាល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគប្រមាណ ២០៥គម្រោងនៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩៤ពាន់លានដុល្លារនិងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ានដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេស និងតំបន់ចំនួន៧៩ ដែលវៀតណាមបានវិនិយោគនៅបរទេស៕
 

Tag:
 វៀតណាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com