ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា វ៉ា សុខណី កំពុងជួយជំរុញការអប់រំកុមារក្រៅសាលានៅខេត្តកំពង់ធំ
09, Dec 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖  កញ្ញា វ៉ា សុខណី គឺជាអ្នកស្ម័គ្រចិត្តយុវតារា ក្នុងគោលដៅ ភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយកំពុងបំពេញបេសកកម្មអប់រំនៃគម្រោងកុមារក្រៅសាលា។ បេសកកម្មនេះមានគោលបំណងជំរុញឱ្យកុមារក្រៅសាលា ទទួលបានការសិក្សាពេញលេញសម្រាប់សហគមន៍។ យុវជនស្ម័គ្រចិត្តជំនាន់ទី៣៨រូបនេះ បានលើកឡើងថា ការចូលរួមលើការបណ្តុះបណ្តាលនេះ កញ្ញាអាចជួយកុមារនៅតាមភូមិដាច់ស្រយាល កំពុងរងផលប៉ះពាល់លើការអប់រំ និងកុមារដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពទៅរៀនជាដើម ។ យុវតីវ័យ២៥រូបនេះ រំពឹងថា វត្តមាននៃក្រុមយុវតារា នឹងជួយឱ្យកុមារអាចចូលរៀន ក៏ដូចជាទទួលបានការអប់រំ ភាពរីកចម្រើនក្នុងសហគមន៍។

 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 

Tag:
 អប់រំ
  រៀន
© រក្សាសិទ្ធិដោយ thmeythmey.com