ជាតិ
ត្រឹម២ឆ្នាំ! អ្នកស្រី មុត ចរិយា អាចច្នៃគ្រាប់ស្វាយចន្ទី យកទៅលក់នៅទីផ្សារអន្តរជាតិ
09, Dec 2023 , 8:19 pm        
រូបភាព
ស្ទឹងត្រែង៖ អ្នកស្រី មុត ចរិយា បានបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាម ស្ថាបនិកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ ទីតាំងនេះ បានលេចរូបរាងឡើងនៅអំឡុងឆ្នាំ២០២១ គ្រារីករាលដាលនៃជំងឺកូវីដ-១៩។ សិប្បកម្មនេះ បានរួមចំណែកជួយកសិករ តាមរយៈការទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃសមរម្យ ដើម្បីផលិតនៅក្នុងស្រុក ដែលផ្តល់ការងារដល់ពលរដ្ឋមួយចំនួន។


 
ចាប់ផ្តើមជាមួយដើមទុន ២ម៉ឺនដុល្លារ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីបានចំនួន២តោន ដើម្បីផលិតកែច្នៃដោយខ្លួនឯង។ បន្ទាប់ពីមានការជ្រោមជ្រែងពីអង្គការដៃគូ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងនេះ បានរីកមុខមាត់កាន់តែខ្លំាង និងមានដើមទុនប្រហែល ១លានដុល្លារ។ កត្តាគុណភាព ជាហេតុផល ធ្វើឱ្យសិប្បកម្មរបស់អ្នកស្រី មុត ចរិយា អាចឆក់យកទីផ្សារនៅក្រៅប្រទេសបានយ៉ាងលឿន ត្រឹមតែរយៈពេល ២ឆ្នាំប៉ុណ្ណោះ។
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

Tag:
 កសិកម្ម
  មុត ចរិយា
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com