ជាតិ
និស្សិតមួយក្រុម ច្នៃរោងដំណាំវៃឆ្លាត ដើម្បីកាត់បន្ថយកម្លាំងពលកម្ម
10, Dec 2023 , 7:59 am        
រូបភាព
ក្រចេះ៖  យុវជន អុល ផាងស្រ៊ី គឺជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យក្រចេះ និងសមាជិកក្រុម បានកែច្នៃរោងដំណាំវៃឆ្លាត ដើម្បីសម្រួលដល់ការងារកសិកម្ម។ រោងដំណាំនេះ បានកែច្នៃឡើងដើម្បីកាត់បន្ថយកម្លាំងពលកម្ម សន្សំសំចៃទឹក និងចំណេញពេលវេលា។

 
ក្នុងដំណើរទស្សនកិច្ច របស់ក្រសួងកសិកម្ម និងEU ទៅកាន់សាកសវិទ្យាល័យក្រចេះ ក្រុមនិស្សិតបានរៀបចំពិព័រណ៌ផលិតផលកែច្នៃ ដោយភាគច្រើនបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងវិស័យកសិកម្ម។ យុវជន អុល ផាងស្រ៊ី គឺជានិស្សិត ដែលសិក្សាជំនាញវិទ្យាសាស្រ្តចំណីអាហារ និងអាហារូបត្ថម្ភ និងសមាជិកផ្សេងទៀត បានបង្កើតរោងដំណាំវៃឆ្លាត ដោយផ្អែកលើបច្ចេកវិទ្យាប្រើប្រាស់ផ្នែកកសិកម្ម។ សម្រាប់រោងដំណាំនេះ ត្រូវចាយពេល១ខែ ក្នុងការដំឡើង និងអាចលក់បានខ្ទង់ ៧០០ដុល្លារ៕
 
សូមលោក អ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសរវាង អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ និងយុវជន អុល ផាងស្រ៊ី និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យក្រចេះដូចតទៅ៖
 

Tag:
 និស្សិត
 កសិម្ម
© រក្សាសិទ្ធិដោយ thmeythmey.com