ជាតិ
សិស្សានុសិស្សជាង១ពាន់នាក់ដង្ហែក្បួនព្យុះហយាត្រាអបអរបុណ្យរំលឹកអង្គរឆ្នាំ២០២៣
10, Dec 2023 , 12:59 pm        
រូបភាព
សៀមរាប៖ សិស្សានុសិស្សសរុប១២៥០នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ បានចូលរួមដង្ហែក្បួនព្យុះហយាត្រា ដើម្បីអបអរព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំ២០២៣ ចាប់ពីបរិវេណមុខប្រាសាទអង្គរវត្ត រហូតដល់ខ្លោងទ្វារទន្លេអុំ និងដង្ហែតាមដងផ្លូវប្រជុំជនក្នុងក្រុងសៀមរាប។ នេះជាឆ្នាំទី៣ដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍នេះឡើងក្នុងបំណងបំផុសសា្មរតីការគោរពដឹងគុណដល់បុព្វបុរសជំនាន់មុនៗ និងថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការ សាមញ្ញជន ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុថែរក្សាអង្គរ។ ពិធីនេះក៏ដើម្បីផ្សព្វផ្សាយផ្នែកវិស័យទេសចរណ៍ផងដែរ ដោយចង់ឱ្យសាធារណជនគ្រប់រូបមកទស្សនាអង្គរមួយឆ្នាំម្ដង ឬមកទស្សនាហើយចង់មកទស្សនាទៀត។

 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ដោយមានការបញ្ចូលនូវកម្មវិធីរាត្រីចងចាំផងដែរ។
 
























© រក្សាសិទ្ធិដោយ thmeythmey.com