ជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ លើកផ្ទាំងប៉ាណូផ្សព្វផ្សាយពីតំបន់ទេសចរណ៍សក្តានុពលរបស់ខេត្ត
10, Dec 2023 , 4:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកឈ្មោះ ទឹកដី អ្នកប្រាជ្ញ
រូបភាពពីហ្វេសប៊ុកឈ្មោះ ទឹកដី អ្នកប្រាជ្ញ
ដោយ៖ សែម ប្រាក់ដាវ
 
ផ្ទាំងប៉ាណូផ្សព្វផ្សាយពីតំបន់ទេសចរណ៍សក្តានុពលរបស់ខេត្តកំពង់ស្ពឺ​ ប្រមាណ ៦០ ត្រូវបានមន្ទីរទេសចរខេត្ត ដំឡើងនៅតាមបណ្តោយផ្លូវជាតិ ក្នុងភូមិសាស្ត្រក្រុងច្បារមន។
គោលបំណងគឺដើម្បីបង្ហាញ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងខេត្ត។


 
 លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ផ្ទាំងប៉ាណូទាំងនេះ ត្រូវបានដំឡើងតាំងពីខែតុលាមកម្ល៉េះ ដើម្បីបង្ហាញដល់អ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកទេសចរដែលមកកម្សាន្តនៅខេត្តនេះ។
 
ផ្ទាំងប៉ាណូដែលដាក់រូបតំបន់ទេសចរណ៍ទាំងនោះរួមមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ, ភ្នំឱរ៉ាល់, ភ្នំខ្នងផ្សា, សហគមន៍ទេសចរណ៍ធម្មជាតិចំបក់, សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ, រមណីយដ្ឋានអំពែភ្នំ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះជាដើម។ 
 
ដើម្បីធ្វើឱ្យខេត្តកំពង់ស្ពឺ មិនត្រូវបានមើលរំលងពីភ្ញៀវទេសចរនោះ ការផ្សព្វផ្សាយផ្ទាំងប៉ាណូពីតំបន់ទេសចរក្នុងខេត្តនេះ នឹងបន្តផ្សព្វផ្សាយដោយឥតកំណត់ពេលឡើយ។ លោក រស់ សុខ បន្ថែមដូច្នេះ ដោយលោកបានបន្តថា អាជ្ញាធរ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត នឹងបន្តសហការអភិវឌ្ឍតំបន់ទេសចរណ៍ឱ្យកាន់តែស្រស់ស្អាត និងបង្កើនគុណភាព និងសេវាកម្មទេសចរណ៍របស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីទទួលកំណើនទេសចរកាន់ តែច្រើន។
 
មន្ទីរទេសចរណ៍ខេត្ត ក៏បន្តណែនាំពលរដ្ឋនិងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើ សុវត្ថិភាពទេសចរ អនាម័យ ជាពិសេសរៀបចំឱ្យមានបន្ទប់ទឹកនៅតាមតំបន់ទេសចរណ៍៕


រូបភាពពីហ្វេសប៊ុកឈ្មោះ ទឹកដី អ្នកប្រាជ្ញ

Tag:
 ប៉ាណូ
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com