ជាតិ
ពន្យល់ពាក្យ
«ថ្ពិន» ឬ «ឆ្ពិន» ជាឈ្មោះ​ត្រីមួយប្រភេទ រីឯ «ថ្ពឹន» មានន័យថា​បំភាន់, ចង​បិទបាំង
13, Dec 2023 , 7:29 am        
រូបភាព
«ថ្ពិន» ឬ «ឆ្ពិន» ជា​ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីគជ្រា។ មនុស្សមួយចំនួន​សរសេរ​ច្រឡំជាមួយពាក្យ «ថ្ពឹន» ដែលតាមពិតពាក្យនេះ មានន័យ​ផ្សេង។ «ថ្ពឹន» គឺ ចងបិទបាំងភ្នែកដោយខ្ទប់នឹងសំពត់ ឬបាំងបំភាន់ភ្នែកដោយមន្តអាគម ឬដោយកលល្បិចអ្វីម្យ៉ាងៗ :  ថ្ពឹនភ្នែក, ចងសំពត់ថ្ពឹនភ្នែក។  
 
«ថ្ពឹនភ្នែក» មានន័យថា បំភាន់ភ្នែក បន្លំភ្នែកដោយរហស្សកម្ម :  សិល្បៈរហស្សកម្ម គ្រាន់តែជាសិល្បៈថ្ពឹនភ្នែកទស្សនិកជនតែប៉ុណ្ណោះ៕
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត

 

© រក្សាសិទ្ធិដោយ thmeythmey.com