ជាតិ
កម្ពុជា និងរដ្ឋ១៥២ ទៀតទាមទារបទឈប់បាញ់នៅកាហ្សា និងឱ្យដោះលែងរាល់ចំណាប់ខ្មាំង
13, Dec 2023 , 9:05 am        
រូបភាព
បណ្តារដ្ឋជាសមាជិកអង្គការសហប្រជាតិ បានអនុម័តលើដំណោះស្រាយ ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់កាហ្សា និងដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌដើម្បីធានាដល់សកម្មភាពមនុស្សធម៌។
 
នាមហាសន្និបាទអង្គការសហប្រជាជាតិ (UNGA) ឈានចូលថ្ងៃទី១៣ ខែធ្នូ [ម៉ោងនៅកម្ពុជា] រដ្ឋជាសមាជិកចំនួន១៥៣ បានបោះឆ្នោតគាំទ្រឱ្យមានដំណោះស្រាយនៅតំបន់កាហ្សា, សមាជិកចំនួន១០បានបោះឆ្នោតប្រឆាំង និង២៣អនុបវាទ។
 
កម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀត បានបោះឆ្នោតគាំទ្រ។ អ៊ីស្រាអែល, សហរដ្ឋអាម៉េរិក ស្ថិតក្នុងចំណោមរដ្ឋដែលបានបោះឆ្នោតប្រឆាំង រីឯអ៊ុយក្រែន អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ស្ថិតក្នុងចំណោមរដ្ឋដែលអនុបវាទ។
 
សេចក្តីសម្រេចនេះ ជាការក្រើនរំលឹកឡើងវិញនូវការទាមទាររបស់ UNGA ដល់គ្រប់ភាគីទាំងអស់ឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដែលសំដៅលើកិច្ចការពារជនស៊ីវិល៕

 

© រក្សាសិទ្ធិដោយ thmeythmey.com