ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កត្តាប្រឈមមុខញឹកញាប់ធ្វើឲ្យមនុស្សងាយនឹងកង្វះគ្រាប់ឈាម
19, Dec 2023 , 6:59 am        
រូបភាព
ការកង្វះគ្រាប់ឈាមកើតឡើងនៅពេលដែលមិនមានជាតិដែលក្នុងឈាមគ្រប់គ្រាន់។ ខណៈពេលដែលជំងឺនេះអាចកើតឡើងលើមនុស្សគ្រប់វ័យ ឬគ្រប់អាយុក៏ដោយ តែស្រ្តីក្នុងវ័យអាចមានកូនបានមានការប្រឈមខ្ពស់ជាងគេ ដោយសារតែបាត់បង់ឈាមដោយសារមករដូវ។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាប្រឈមមុខញឹកញាប់ដែលធ្វើឲ្យមនុស្សងាយនឹងកង្វះគ្រាប់ឈាមដែរនោះមានដូចជា៖

  • ការញ៉ាំអាហារមិនមានវីតាមីន ជាតិដែក ឬរ៉ែគ្រប់គ្រាន់
  • កំពុងតែបាត់បង់ឈាមដោយសារតែរបួស ឬការវះកាត់
  • កំពុងតែមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺតម្រងនោម ជំងឺអេដស៍ ជំងឺរលាកក្នុងពោះវៀន ខ្សោយបេះដូង ឬជំងឺថ្លើម
  • កំពុងតែមានការបង្ករោគរ៉ាំរ៉ៃ
  • ក្នុងគ្រួសារមានជំងឺកង្វះគ្រាប់ឈាមដំណរពូជ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com