កីឡាជាតិ
ជាតិ
ចង់ក្លាយជាអ្នកប្រដាល់អាជីព Charly Carre ធ្វើដំណើរមកកម្ពុជា ដើម្បីហាត់ក្បាច់គុនបុរាណខ្មែរ
18, Dec 2023 , 4:42 pm        
រូបភាព
លោក Charly Carre បានមករស់នៅកម្ពុជា រយៈពេល២ឆ្នាំមកហើយ។ ធ្វើដំណើរពីបារាំង មករស់នៅកម្ពុជានេះ ក៏ព្រោះតែ Charly Carre មានបំណងចង់ក្លាយជាអ្នកប្រដាល់ក្បាច់គុនបុរាណខ្មែរអាជីពម្នាក់ ។



«ខ្ញុំមកពីប្រទេសបារាំង ដើម្បីមកសិក្សាស្វែងយល់ពីកីឡាប្រដាល់នៅកម្ពុជា ជាពិសេសពីរបៀបហ្វឹកហាត់របស់ក្បាច់គុនខ្មែរ និងល្បុក្កតោជាដើម។ ហើយខ្ញុំពិតជាចង់ប្រកួតណាស់»។ នេះជាការលើកឡើងរបស់លោក Charly Carre ដែលកំពុងអង្គុយទស្សនាការប្រកួតគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាថ្ងៃទី១៨ ខែធ្នូ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 

ថ្លែងក្នុងកិច្ចសម្ភាសជាមួយលោក គឹម មករា អ្នកសារព័ត៌មានថ្មីៗ លោក Charly Carre បានបន្ថែមថា មូលហេតុដែលធ្វើឱ្យរូបលោក ស្រលាញ់ក្បាច់គុនបុរាណខ្មែរនេះ ដោយសារលោកមើលឃើញពីភាពវិជ្ជមានជាច្រើន ដូចជាបច្ចេកទេសវាយ ហើយមានភាពខ្លាំងរឹងមាំ ជាពិសេសគឺជាក្បាច់គុនបុរាណរបស់ខ្មែរសុទ្ធសាធ ដោយមិនលួចចម្លងពីអ្នកដទៃ។
 
អំឡុងពេលរស់នៅកម្ពុជា២ឆ្នាំនេះ រូបលោក បានហ្វឹកហាត់គុនខ្មែរ រយៈពេល ៣ខែហើយ ដោយមានឱកាសប្រកួត ឈ្នះ១ លើកផងដែរ។
 

Tag:
 ក្បាច់គុនបុរាណខ្មែរ
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com