កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងត្រៀមដូរគម្រោងកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ព្រោះកត្តាសុវត្ថិភាព
24, Dec 2023 , 8:00 am        
រូបភាព
ប្រទេសបារាំងកំពុងត្រៀមប្តូរគម្រោងសម្រាប់កម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដោយផ្លាស់ចេញពីដងទន្លេសែន (Seine) ទៅកាន់ទីតាំងផ្សេងដែលអាចធានាបានសុវត្ថិភាពប្រសើរជាង។ នេះបើតាមសម្តីរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron នាថ្ងៃទី២០ ខែធ្នូ។

«ដោយសារយើងជាអ្នកជំនាញ ច្បាស់ណាស់មានផែកការ B និងផែនការ C ជាដើម។»។ លោក Macron បាននិយាយប្រាប់ទៅកាន់ទូរទស្ស៍បារាំង France 5 នៅពេលដែលត្រូវបានគេចោទសួរអំពីបញ្ហាសុវត្ថិភាពលើការរៀបចំកម្មវិធីបើកនៅតាមដងទន្លេសែន។ 
 
បច្ចុប្បន្ននៅក្នុងប្រទេសតំបន់អឺរ៉ុប ត្រូវបានគេសម្គាល់ថាមានការប្រុងប្រយ័ត្នខ្ពស់លើផ្នែកសន្តិសុខជុំវិញភាពតានតឹងនៅមជ្ឍិមបូពា៍ ខណៈ បញ្ហាសកលក៏នឹងអាចរំខានដល់ផែនការរៀបចំកម្មវិធីតាមការគ្រោងទុករបស់ម្ចាស់ផ្ទះបារាំង ផងដែរ។


 
លោកប្រធានាធិបតីបារាំង Macron ក៏បានលើកឡើងអំពីសេចក្តីវិនាសដែលអាចកើតឡើងដោយមិនបានដឹងមុន ហើយការផ្លាស់ប្តូរគម្រោងត្រូវតែទាមទារឱ្យមានការពិចារណា។ បើតាមលោក Macron ផែនការ B នឹងអាចត្រូវបង្កើនឡើង ប្រសិនបើកម្រិតនៃភាពអសន្តិសុខតម្រូវឱ្យអ្នករៀបចំពិនិត្យមើលឡើងវិញនូវគ្រោងការណ៍ដំបូងដោយមិនផ្តល់ព័ត៌មានលម្អិតឡើយ។
 
 មន្ត្រីសន្តិសុខអឺរ៉ុបបានព្រមានពីហានិភ័យកើតឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធដែលនៅក្នុងប្រទេសតំបន់មជ្ឍិមបូពា៍ ចំពេលមានសង្គ្រាមអ៊ីស្រាអែល ទល់នឹងពួកហាម៉ាសជាមួយ នឹងការគំរាមកំហែងដ៏ធំបំផុតដែលទំនងជាមួយនឹងក្រុមឧទ្ទាមដែលមានឈ្មោះថា Lone Wolf ថែមទៀតទៅលើតំបន់អឺរ៉ុប។
 
ប្រទេសបារាំងផ្ទាល់បានបង្កើនកម្រិតសុវត្ថិភាពរបស់ខ្លួនក្នុងខែតុលា នៅពេលដែលបុរសម្នាក់បានកាន់កាំបិតសម្លាប់គ្រូបង្រៀននៅសាលារៀនមួយនៅភាគខាងជើងប្រទេសបារាំង។
កាលពីដើមខែធ្នូ រដ្ឋមន្ត្រីកីឡារបស់ប្រទេសបារាំងបានច្រានចោលការផ្លាស់ប្តូរផែនការ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំបិត និងញញួរបានសម្លាប់អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ និងបានធ្វើឱ្យមនុស្ស ២នាក់រងរបួសនៅជិតប៉ម Eiffel។
 
សម្រាប់កម្មវិធីបើកព្រឹត្តិការណ៍ បារាំងរំពឹងមានអ្នកទស្សនាប្រមាណ ៦សែននាក់ នៅពេលដែលកម្មវិធីបើកមានការដង្ហែរអត្តពលិកជាមួយនឹងទូកចំនួន ១៦០។ តាមគម្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយចម្ងាយនៃកម្មវិធីបើកមានប្រវែង ៦គីឡូ តាមដងទន្លេសែន ពីតំបន់ ​Pont d’Austerlitz ទៅកាន់ Pont d’Lena ក្នុងទីក្រុងប៉ារីស៕

Tag:
 (អូឡាំពិក
  Paris 2024)
© រក្សាសិទ្ធិដោយ thmeythmey.com