ជាតិ
ការភ្ជួររាស់ដី ធ្វើឱ្យដីបាត់បង់ជីវជាតិពីមួយឆ្នាំទៅមួយឆ្នាំ, ដូច្នេះតើកសិករគួរធ្វើបែបណា?
26, Dec 2023 , 8:59 am        
រូបភាព
(រូបតំណាង)វាលស្រែមើលពីលើអាកាស។ រូបភាព គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
(រូបតំណាង)វាលស្រែមើលពីលើអាកាស។ រូបភាព គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បាត់ដំបង៖ ការមិនភ្ជួររាស់ដី ការដាំដំណាំឆ្លាស់ ការដំណាំគម្របដី ជាការអនុវត្តកសិកម្មអភិរក្ស ដែលធ្វើឱ្យដីមានជីវជាតិ និងបន្សាំដំណាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក ស វែង ជាទីប្រឹក្សាបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជា នៃក្រសួងកសិកម្ម លើកឡើងថា ការភ្ជួររាស់ដីធ្វើកសិកម្ម មិនត្រឹមប៉ះពាល់ដីគុណភាពដីប៉ុណ្ណោះទេ តែវាចូលរួមក្នុងការប្រែប្រួលអាកាសធាតុ តាមរយៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។ ជំនួសឱ្យការភ្ជួររាស់ អ្នកជំនាញរូបនេះថា គឺការដាំដំណាំគម្របដី។


ដើម្បីជ្រាបច្បាស់ពីផលប្រយោជន៍នៃដំណាំគម្របដីនេះមកលើគុណភាពដី និងបរិស្ថាន តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

 
«កសិកម្មអភិរក្ស» ឬ«កសិអេកូឡូស៊ី» ជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពនៃផលិតកម្មកសិកម្ម។ វិធីនេះ មានគោលបំណងការពារដីពីការហូរច្រោះ និងការសឹករិចរឹល ជំនួសវិញការធ្វើឱ្យប្រសើរឡើងនូវគុណភាពដី និងជីវៈចម្រុះ។ បច្ចេកទេសនេះ ក៏ចូលរួមចំណែក ក្នុងការអភិរក្សធនធានធម្មជាតិ ទឹក ខ្យល់ និងបង្កើនទិន្នផលកសិកម្ម។ 
 
វិធីសាស្ត្រនេះ កំពុងអនុវត្តតាំងពីឆ្នាំ២០០៩មក នៅក្នុងស្រុករតនមណ្ឌល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកសំឡូត និងស្រុកគាស់ក្រឡ នៅខេត្តបាត់ដំបង ។ បច្ចុប្បន្នក្នុងខេត្តបាត់ដំបង មានផ្ទៃដីជាង២ពាន់ហិកតា កំពុងអនុវត្តកសិកម្មអភិរក្សនេះ។ នេះបើតាមលោក ស វែង៕ 
 

Tag:
 ThmeyThmey
  កសិកម្មអភិរក្ស
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com