ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់បារម្ភ! គ្រាប់​អាល់​ម៉ុ​ន​ផ្តល់​ផល​ល្អ​ឥត​ខ្ចោះ​លើ​ការ​រំលាយ​អាហារ និង​សម្រស់
06, Jan 2024 , 6:59 am        
រូបភាព
ប្រ​សិន​លោក​អ្នក​កំពុង​សម្លឹង​រក​ការ​ទទួល​បាន​ថាមពល​បន្ថែម សូម​ក្រឡេក​មើល​គ្រាប់​ធុញ្ញ​ជាតិ​មួយ​ប្រភេទ​ដូច​ខាងក្រោម​នេះ ហើយ​វា​នឹង​ជួយ​ឱ្យ​ការ​រំលាយ​អាហារ​របស់​អ្នកមាន​ភាពល្អ​ប្រសើរ​ឡើង​តែ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ ៖

 
គ្រាប់​អាល់​ម៉ុ​ន​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​ច្រើន​លើសលប់​ផង​ដែរ​។ ជាមួយនឹង​វីតាមីន និង​ធាតុ​ផ្សំ​ជា​ច្រើន​ទៀត គ្រាប់​អាល់​ម៉ុ​ន​អាច​ផ្ដល់​ទាំង​ភាព​ស្រស់​ស្អាត និង​សុខភាព​ល្អ ។
 
គ្រាប់​ផ្លែ​អាល់​ម៉ុ​ន ៖ គ្រាប់​អាល់​ម៉ុ​ន​ផ្តល់​ផល​ល្អ​ឥត​ខ្ចោះ​លើ​ការ​រំលាយ​អាហារ ។ សារធាតុចិញ្ចឹម​សន្ធឹកសន្ធាប់​ក្នុង​គ្រាប់​ផ្លែ​ឈើ​នេះ​បាន​ជួយ​បង្កើន​ការ​រំលាយ​អាហារ​និង​កាត់​បន្ថយ​ទំហំ​ចង្កេះ ។
 
អត្ថប្រយោជន៍​របស់​វា​មួយ​ផ្សេង​ទៀត គឺ​ជួយ​ឱ្យ​រាង​កាយ​ដុត​បំផ្លាញ​ខ្លាញ់ ជា​ពិសេស​ខ្លាញ់​ដែល​នៅ​បរិវេណ​ក្បាលពោះ ។ ចំណែក​សារធាតុ​សរសៃ​របស់​វា​ជួយ​បង្កើន​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ តាម​រយៈ​ការ​រំលាយ​អាហារ ។ អត្ថប្រយោជន៍​ចុង​ក្រោយ​របស់​អាល់​ម៉ុ​ន​គឺ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីត​អា​មី​ណូ​ដែល​មាន​សមត្ថភាព​បង្កើន​ការ​ដុត​រំលាយ​អាហារ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com