កីឡាអន្តរជាតិ
អន្តរជាតិ
អូតែលក្នុងក្រុងប៉ារីស ដំឡើងថ្លៃ ៣ដង នៅយប់ថ្ងៃបើកកម្មវិធីអូឡាំពិកឆ្នាំ២០២៤
07, Jan 2024 , 10:09 am        
រូបភាព
សណ្ឋាគារ នៅក្នុងទីក្រុងប៉ារីស បានដំឡើងថ្លៃស្នាក់នៅ ៣ដង ច្រើនជាង ១ពាន់អឺរ៉ូ (១,០៩២ដុល្លារ) ជាមធ្យមនៅយប់ថ្ងៃបើកកម្មវិធីប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ Consumer organization។


 
តាមការស្ទង់មតិរបស់ប្រព័ន្ធ UFC-Que Choisir សណ្ឋាគារលំដាប់ផ្តាយបី និងផ្កាយបួន ៨០កន្លែង នៅថ្ងៃទី២៦ ខែកក្កដា ចំថ្ងៃបើកកម្មវិធីប្រកួតផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស នៅតាមដងទន្លេរសែន (Seine) នឹងត្រូវចាយប្រាក់ប្រមាណជាង ១,០៣៣អឺរ៉ូ (១,១២៨ដុល្លារ) សម្រាប់ការស្នាក់នៅមួយយប់។ តម្លៃមានការកើតឡើង ៣ដង បើធៀបទៅនឹងតម្លៃធម្មតា ៣១៧អឺរ៉ូ នៅត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤។
 
មកដល់ពេលនេះ ៥០ភាគរយនៃសណ្ឋាគា ត្រូវបានកក់ពេញទាំងអស់ ខណៈ ៣០ភាគរយ តម្រូវឱ្យកកជាមធ្យមអប្បរមាយ៉ាងហោច ២យប់ និងទីកន្លែងខ្លះដល់ទៅ ៥យប់។ ស្ថិតិជាមធ្យមត្រូវបានកក់ស្នាក់នៅចន្លោះពី ៣ ទៅ ៤ថ្ងៃ ហើយតម្លៃចាប់ផ្តើមពីតម្លៃ ៨៧៦អឺរ៉ូ (៨៨៣ដុល្លារ) ក្នុងមួយយប់។
 
UFC-Que Choisir លើកឡើងថា៖ «ចំណាត់ថ្នាក់នៃបន្ទប់ក្នុងអំឡុងពេលអូឡាំពិក! អូតែលក្នុងទីក្រុងប៉ារីសមិនបន្ធូរបន្ថយឡើយ បន្ទប់ស្នាក់នៅរបស់ពួកគេកំពុងមានភាពមរមាញឹកខ្លាំង ដូចភ្លើងកំពុងតែក្តៅអ៊ីចឹង។»។
 
សណ្ឋាគាលំដាប់ផ្តាយ ៣ មួយចំនួន បានបង្កើនតម្លៃឡើងដល់ជាង ២,០៨៣អឺរ៉ូ (២,០៩០ដុល្លារ) សម្រាប់បន្ទប់មានគ្រែគេង ២ ដោយតម្លៃនេះកើតឡើង ៥ដង បើធៀបទៅនឹង ២សប្តាហ៍មុនការកម្មវិធីបើកមានតម្លៃត្រឹម ៣០៤អឺរ៉ូ (៣១០ដុល្លារ)។ ចំណែកសណ្ឋាគាលំដាប់ផ្កាយ៤ វិញ មានតម្លៃប្រហាក់ប្រហែលគ្នានេះដែរប្រមាណ ២,០៩៥អឺរ៉ូ (២,១០៣ដុល្លារ) ក្នុងមួយយប់។
 
ការិយាល័យទេសចរណ៍ប្រចាំទីក្រុងប៉ារីស រំពឹងថានឹងមានមនុស្សប្រមាណ ១៦លាននាក់មកទស្សនាកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដោយចំនួននេះបានដាក់សម្ពាធទៅលើកម្រិតផ្ទះ និងទីផ្សាសណ្ឋាគា។ គេហទំព័រសម្រាប់ស្វែងរកកន្លែងស្នាក់នៅ Airbnb បានប្រាប់ទៅកាន់ប្រជាជនក្នុងទីក្រុងប៉ារីសឱ្យដាក់ផ្ទះរបស់ពួកគេសម្រាប់ជួលអំឡុងការប្រកួត ដើម្បីជួយបន្ថយតម្លៃឱ្យធ្លាក់ចុះ៕

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com