ជាតិ
សិស្សនិទ្ទេស A ទក ភីរ៉ាវីន៖ ចំណេះដឹងជួយឱ្យយើងសម្រេចកិច្ចការគ្រប់យ៉ាង
07, Jan 2024 , 3:19 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
 
ភ្នំពេញ៖ យុវជន ទក ភីរ៉ាវីន ជាសិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ នាសម័យប្រឡងបាក់ឌុប ៦ វិច្ឆិកា ឆ្នាំ២០២៣។ ជាសិស្សមកពីវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប សិស្សនិទ្ទេសAរូបនេះ បានចាត់ទុកការរៀនសូត្រ គឺជារឿងដែលចាំបាច់ និងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ នៅពេលដែលមនុស្សម្នាក់ៗបានសិក្សា នោះ ពួកគេអាចប្រើចំណេះដឹងទៅដោះស្រាយបញ្ហា ឬសម្រេចកិច្ចការផ្សេងៗក្នុងជីវិត។ ទក ភីរ៉ាវីន ដែលមានវ័យ១៩ឆ្នាំ រៀបរាប់ដូច្នេះ៖«កាលណាយើងមានចំណេះដឹង គឺយើងអាចចេះវិភាគ ចេះវែកញែក ហើយយើងអាចសម្រេចកិច្ចការផ្សេងៗ ដោយអាស្រ័យទៅលើចំណេះដឹងដែលយើងបានរៀន»។ យុវជនរូបនេះ ក៏លើកទឹកចឹត្តដល់អាណាព្យាបាលគ្រប់រូប ផ្តល់តម្លៃលើការសិក្សា ហើយបញ្ជូនកូនៗ ឱ្យទទួលបានការអប់រំ ឱ្យបានគ្រប់គ្នាផងដែរ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com