ជាតិ
វីដេអូ
ខ្លែងឯកបន្លឺសំឡេងខុសៗគ្នា គឺអាស្រ័យលើអណ្តាតនៃដងឯក
08, Jan 2024 , 8:29 am        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ខ្លែងឯក ដែលបន្លឺសំឡេង៥ទៅ៧សំឡេងខុសគ្នា អាស្រ័យលើដងឯកដែលមានអណ្ដាតធ្វើឡើងអំពីដើមផ្ដៅ ដែលត្រូវបានឆ្លងកាត់ការធ្វើយ៉ាងផ្ចិតផ្ចង់ ដោយជ្រើសរើសយកតែដើមណាត្រង់ៗមកពុះច្រៀកហាលថ្ងៃ រួចបិទតម្រូវទៅតាមដងឯក។ ចាស់បុរាណ អាចបន្លឺបាន៧សំឡេងនៅពេលបង្ហើរខ្លែងឯក ដោយការច្នៃបំពាក់ដងឯកពីរ ទៅលើខ្លែងតែមួយ។ ប៉ុន្តែ សព្វថ្ងៃ អ្នកធ្វើខ្លែងឯកនិយមប្រើដងឯកតែមួយប៉ុណ្ណោះ ដែលអាចបន្លឺបាន៥ទៅ៦សំឡេងខុសគ្នា។ នេះបើយោងតាមការរៀបរាប់យ៉ាងក្បោះក្បាយរបស់លោក ឈុំ ម៉ៅ ជាអ្នកជំនាញធ្វើខ្លែងឯកដ៏ចំណានមួយរូប ក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 








Tag:
 ខ្លែងឯក
  ឈុំ ម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com