ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
របបអាហារ និងរស់នៅដែលជួយរំលាយជាតិអាស៊ីតអស់ពីសន្លាក់
08, Jan 2024 , 10:59 pm        
រូបភាព
បើសិនជាអ្នកកំពុងតែជួបបញ្ហាឈឺសន្លាក់ភ្លាមៗ និងមិនមានផាសុកភាពនោះ អ្នកប្រហែលជាកំពុងតែកើតជំងឺរលាកសន្លាក់មួយឈ្មោះថាហ្គោដហើយ ។ ជំងឺនេះបង្កឡើងដោយការឡើងខ្ពស់នៃអាស៊ីតអ៊ុយរិកក្នុងឈាម ។ អាស៊ីតអ៊ុយរិកគឺជាជាតិគ្រីស្តាលមួយ ដែលត្រូវការច្រោះចេញដោយតម្រងនោម និងបញ្ចេញចោលពីរាងកាយតាមរយៈទឹកនោម។ ប៉ុន្តែបើសិនជា កម្រិតអាស៊ីតនេះឡើងខ្ពស់ ជាតិគ្រីស្តាលនឹងបង្កជាជំងឺរលាកសន្លាក់ហ្គោដបាន។ ហេតុដូច្នេះហើយ ការបញ្ចុះអាស៊ីតអ៊ុយរិក និងរំលាយជាតិគ្រីស្តាលទាំងនេះគឺជារឿងសំខាន់។ ក្រៅពីប្រើថ្នាំ អ្នកចផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅខាងក្រោមនេះបាន ដើម្បីរំលាយជាតិអាស៊ីតគ្រីស្តាលក្នុងសន្លាក់បាន។

 
ញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាព
 
ចូរព្យាយាមញ៉ាំអាហារផ្តល់សុខភាព ជាពិសេសអាហារសម្បូរជាតិសរសៃ និងប្រូតេអ៊ីនសុទ្ធ។ អាហារសម្បូរជាតិសរសៃរលាយ អាចជួយរំលាយអាស៊ីតគ្រីស្តាលបាន តាមរយៈបឺតស្រូបវា និងបញ្ចេញវាចេញពីសន្លាក់បាន។ អ្នកក៏គួរតែចៀសវាងការញ៉ាំខ្លាញ់ប្រភេទ Saturated Fats ដែរ។ យកល្អគយរតែព្យាយាមញ៉ាំប្រូខូលី ស្ពៃស្ពីណាច ឬអង្ករសម្រូប ឲ្យបានច្រើន។ 
 
ចៀសវាងអាហារដែលបង្កើនចំនួនអាស៊ីតអ៊ុយរិកក្នុងឈាម
 
ជាធម្មតាសារធាតុមួយឈ្មោះថា Purines ក្នុងអាហារនឹងបំលែងទៅជាអាស៊ីតអ៊ុយរិកនៅពេលចូលដល់ក្នុងក្រពះហើយ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារសម្បូរសារធាតុខាងលើនេះនឹងនាំឲ្យមានការធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដក្នុងរយៈពេលពីរបីថ្ងៃក្រោយពីញ៉ាំរួច។ អាហារសម្បូរជាតិ Purines មានដូចជា សាច់ (សាច់ក្រហម និងសាច់គ្រឿងក្នុង) អាហារសមុទ្រ។ 
 
ពិនិត្យអ្វីដែលអ្នកផឹក និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
 
ការញ៉ាំទឹកបានពី ៦ ទៅ៨កែវក្នុងមួយថ្ងៃត្រូវបានគេបង្ហាញថា អាចបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន។ អ្នកក៏គួរតែបន្ថយ ឬកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ដោយសារតែវាអាចបង្កើនចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ បើសិនជាអ្នកចង់ញ៉ាំអ្វីក្រៅពីទឹកធម្មតា ចូររកមើលភេសជ្ជៈណាដែលមិនមានជាតិស្ករច្រើន ឬកាហ្វេអ៊ីនអី។ ជាតិស្ករអាចបង្កើនការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដបាន ហើយជាតិកាហ្វេអ៊ីនធ្វើឲ្យខ្សោះជាតិទឹក។ 
 
ញ៉ាំវីតាមីន C ឲ្យច្រើន
 
ការសិក្សាខ្លះបានបង្ហាញថា វីតាមីន C ប្រហែលជាជួយបន្ថយកម្រិតរបស់អាស៊ីតអ៊ុយរិកក្នុងឈាម ថ្វីបើការសិក្សាជាច្រើនមិនបានបង្ហាញថា អាចបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដក៏ដោយ។ វីតាមីន C អាចជួយតម្រងនោមក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិកបាន។ យកល្អគួរតែបង្កើនការទទួលបានវីតាមីន C ពីរបបអាហារដូចជា ផ្លែឈើជូរៗ ឬបន្លែប្រភេទប្រូខូលី ផ្កាខាត់ណា ឬម្ទេសប្លោកជាដើម។ 
 
ហាត់ប្រាណ
 
ចូរព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។ ការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណ ១៥០នាទីក្នុងមួយសប្តាហ៍អាចបន្ថយចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ វាក៏បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាម និងជួយសម្រកទម្ងន់ដែរ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com