ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំរំលង ! ដល់​ពេល​ដែល​អ្នក​គួរ​ស្គាល់​ថា ​អ្វី​ទៅ​ជា​ជំងឺមហារីក​គ្រាប់​ឈាមស​ហើយ
11, Jan 2024 , 6:59 am        
រូបភាព
ជំងឺមហារីក​គ្រាប់​ឈាមស​បាន​កើនឡើង​នា​ពេល​បច្ចុប្បន្ន​ដូច​កាលដែល​វា​កើតឡើង​ក្នុង​ឆ្នាំ ១៩៥០​អ៊ីចឹង ប៉ុន្តែ​ការ​ព្យាបាល​ថ្មី​អាច​ជួយ​អ្នក​រស់នៅ​យូរ​ជាង​មុន និង​ពេល​ខ្លះ​អាច​ព្យាបាល​ជា​ទៀត​ផង​។ ខណៈ​ពេល​ដែល​វា​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​កុមារ តែ​មនុស្ស​ធំ​បែរជា​កើត​ច្រើន​ជាង​ក្មេង​ៗ​ទៅ​ទៀត​។ មហារីក​គ្រាប់​ឈាមស​មាន​ច្រើន​ប្រភេទ​។ ភាគច្រើន​ចាប់ផ្តើម​នៅ​ក្នុង​កោសិកា​គ្រាប់​ឈាមស ប៉ុន្តែ​ត្រូវការ​ការ​ព្យាបាល​ខុស​ៗ​គ្នា​ដែរ​។

 
យើង​មិនដឹង​ថា​ហេតុ​អ្វី​បានជា​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​គ្រាប់​ឈាមស​នេះ​ទេ ប៉ុន្តែ​សារធាតុ​គីមី​ជា​ច្រើន​ដូច​ជា Benzene ដែល​មាន​ក្នុង​បារី និង​ត្រូវ​បាន​ប្រើប្រាស់​ក្នុ​រោគ​ចក្រ អាច​បង្កើន​ឱកាស​កើត​ជំងឺ​នេះ​បាន​។ ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ​ថ្នាំ​មហារីក និង​កាំរស្មី​អាច​ជា​រឿង​ដែល​ទៅ​រួច​ដែរ​។ អ្នក​ក៏​ទំនងជា​មាន​ជំងឺ​នេះ​បើសិនជា​អ្នកមាន​ជំងឺ​ហ្សែ​ន​ដូច​ជា Down Syndrome និង Fanconi Anemia​។ បើសិនជា​ឪពុក​ម្តាយ បងប្អូន​ប្រុស​ស្រី ឬ​កូន​មាន​ជំងឺ​នេះ ដូច្នេះ​ឱកាស​របស់​អ្នក​ក៏​មាន​ខ្ពស់​ដែរ​។
 
ក្នុង​កោសិកា​គ្រាប់​ឈាម​មនុស្ស​យើង​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ​ធំ​ៗ៖ គ្រាប់​ឈាមស​មាន​នាទី​ប្រឆាំង​នឹង​ជំងឺ គ្រាប់​ឈាមក្រហម​ដឹកនាំ​អុក​ស៊ី​សែន និង​ប្លា​កែ​ត​ជួយ​ធ្វើ​ឲ្យ​ឈាមកក​នៅ​ពេល​មាន​របួស​។ គ្រាប់​ឈាម​ទាំង​អស់នេះ​សុទ្ធតែ​កើត​ចេញពី​ក្នុង​ខួរឆ្អឹង​ទាំងអស់​។ ខួរឆ្អឹង​មាន​នាទី​ផលិត និង​បញ្ចេញ​កោសិកា​គ្រាប់​ឈាម​រាប់រយ​លាន​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​នៅ​ពេល​អ្នកមាន​ជំងឺមហារីក​គ្រាប់​ឈាម ដំណើរ​ការណ៍​នេះ​មានការ​រាំងស្ទះ​។
 
ជំងឺមហារីក​គ្រាប់​ឈាមស​មិន​មាន​សញ្ញា​អ្វី​បញ្ជាក់​ឡើយ​។ រោគ​សញ្ញា​របស់​វា​ងាយ​នឹង​មិន​ច្បាស់លាស់​ណាស់​។ ដំបូង​ឡើយ វា​ប្រហែលជា​ហាក់បីដូចជា​មាន​លក្ខណៈ​ជំងឺ​ផ្តាសាយធំ​។ ការ​ដែល​មាន​គ្រាប់​ឈាមក្រហម​តិចតួច អាច​ធ្វើ​ឲ្យ​កង្វះ​គ្រាប់​ឈាម ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្លេកស្លាំង អស់កម្លាំង និង​ពិបាក​ដកដង្ហើម​។ នៅ​ពេល​អ្នកមាន​ចំនួន​កោសិកា​គ្រាប់​ឈាម​សុខ​ភាពល្អ​តិចតួច អ្នក​នឹង​មិន​អាច​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ជំងឺ​បាន​ឡើយ​។ ដូច្នេះ​អ្នក​ងាយ​នឹង​មាន​ជំងឺ ហើយ​ឈឺ​យូរ​ៗ​ទៀត​។ កាលណា​ប្លា​កែ​ត​ចុះ​ទាប អ្នក​នឹង​ងាយ​មាន​បញ្ហា​ជាំ​ស្បែក និង​ងាយ​ហូរ​ឈាម​ច្រើន​ដែរ​។
 
ជា​ទូទៅ អ្នក​ប្រហែលជា​មាន​អារម្មណ៍មិនល្អ ខ្សោយ គ្រុន ក្តៅខ្លួន និង​បែកញើស​ពេល​យប់​។ អ្នក​អាច​នឹង​ងាយ​ឈាម​ច្រមុះ មាន​កន្ទួល​ក្រហម​ៗ​តូច​ៗ​នៅ​លើ​ស្បែក និង​ហើម ឬ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ​។ អ្នក​ប្រហែលជា​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ ហើយ​ឈឺ​ឆ្អឹង និង​សន្លាក់​ថែម​ទៀត​។ កោសិកា​មហារីក​អាច​កើនឡើង និង​បង្ក​ឲ្យ​ហើម​កូនកណ្តុរ អណ្តើក និង​ថ្លើម​។ បើសិនជា​វា​ប្រមូលផ្តុំ​នៅ​ខួរក្បាល អ្នក​នឹង​ឈឺក្បាល វង្វេងវង្វាន់ និង​ប្រកាច់​ថែម​ទៀត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com