ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រឈមនឹងបញ្ហាណាស់ ! បើអ្នកញ៉ាំតែសាច់មួយមុខក្នុងមួយឆ្នាំនោះ
03, Feb 2024 , 11:00 pm        
រូបភាព
អ្នកមាន​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ទៅ​បើសិនជា​អ្នក​មិន​ញ៉ាំ​អ្វី​សោះ​ក្រៅពី​សាច់​តែ​មួយ​មុខ​រយៈពេល​មួយ​ឆ្នាំ​ពេញ? ខណៈ​ពេល​ដែល​វា​ជា​ការ​ពិត​មួយ​ត្រង់​ថា យុវវ័យ​សម័យ​ឥឡូវ​មិនសូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ តែ​ពួក​គេ​បែរជា​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន​ជាង​ទៅ​វិញ ហើយ​ពេល​ខ្លះ​ក៏​អាច​នឹង​មាន​បំណង​ថា បើ​មាន​តែ​សាច់​ញ៉ាំ​រហូត​ក៏​មិន​អី​ដែរ​។ ដូច្នេះ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​បាន​ញ៉ាំ​សាច់​តែ​មួយ​មុខ​ពេញ​មួយ​ឆ្នាំ​អ៊ីចឹង?

 
កង្វះ​អាហារូបត្ថម្ភ
 
ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម វីតាមីន B និង D គឺជា​ជីវជាតិ​ដ៏​សំខាន់​បំផុត​ដែល​មាន​ក្នុង​សាច់​។ ប៉ុន្តែ វា​មាន​ជីវជាតិ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​សាច់​មិន​អាច​មាន​សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស​បាន​។ ហេតុ​ដូច្នេះ​ហើយ អ្នក​អាច​នឹង​កង្វះ​អាហារូបត្ថម្ភ​បើសិនជា​មិន​ញ៉ាំ​អ្វី​សោះ​ក្រៅពី​សាច់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។
 
ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ
 
ការ​ញ៉ាំ​របប​អាហារ​ពេញ​មួយ​ឆ្នាំ​ដោយ​មាន​តែ​សាច់​មួយ​មុខ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ដែរ ដូច​ជា ជំងឺ​ផ្តាសាយ ឬ​ផ្តាសាយធំ​។ នេះ​ដោយសារ​តែ សាច់​មិន​អាច​ផ្គត់ផ្គង់​វីតាមីន C ដល់​រាង​កាយ​បាន​។ មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា វីតាមីន C គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​។
 
ឡើង​ទម្ងន់
 
បើសិនជា​អ្នក​មិន​ញ៉ាំ​តែ​សាច់​ទេ វា​ក៏​មិន​ទំនងជា​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ដែរ​។ បើ​យើង​ប្រៀបធៀប​ជាមួយ​របប​អាហារ​ជា​ប្រភេទ​សាច់​លាយ​ខ្លាញ់ ជាមួយ​របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ​ទៀត នោះ​អ្នក​នឹង​ឡើង​ទម្ងន់​កាន់តែ​ច្រើន​ជា​មិន​ខាន​។
 
ទល់លាមក
 
ប្រភព​នៃ​ជាតិ​សរសៃ​មួយ​ចំនួន​ដែល​អ្នក​ត្រូវការ​សម្រាប់​ចលនា​ពោះវៀន​ទៀងទាត់​គឺ​បន្លែ និង​ផ្លែ​ឈើ​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​អ្នក​ប្រាកដជា​កើត​បញ្ហា​ទល់លាមក​បើសិនជា​អ្នក​មិន​ញ៉ាំ​អ្វី​សោះ​ក្រៅពី​សាច់​ពេញ​មួយ​ឆ្នាំ ព្រោះ​សាច់​គ្មាន​ឡើយ​ជាតិ​សរសៃ​។ ការ​ប្រឈម​នឹង​បញ្ហា​នេះ​គឺ​កាន់តែ​ខ្ពស់ បើសិនជា​អ្នក​រស់នៅ​បែប​អសកម្ម ហើយ​មិន​ញ៉ាំ​ទឹក​ច្រើន​ជា​រៀងរាល់ថ្ងៃ​ទៀត​។
 
ជំងឺ​បេះដូង
 
មាន​ហេតុផល​ពីរ​យ៉ាង​ដែល​ថា ការ​ញ៉ាំ​សាច់​តែ​មួយ​មុខ​រយៈពេល​មួយ​ឆ្នាំ​ប្រហែលជា​រឿង​មិនល្អ​សម្រាប់​សុខភាព​បេះដូង​សរសៃឈាម​។ ដំបូង​ឡើយ វា​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ខ្លួន​បាន​។ ទី​ពីរ វា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ខ្ពស់ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀត​គឺជា​កត្តា​ប្រឈម​មុខ​ដ៏​សំខាន់​នៃ​ជំងឺ​បេះដូង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com