អន្តរជាតិ
ប្រមុខបក្សកុម្មុយនីស្តវៀតណាម មិនទទួលភ្ញៀវបរទេស ស្របពេលបារម្ភពីបញ្ហាសុខភាព
12, Jan 2024 , 11:49 am        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ រូបភាព VNA
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង នៅក្នុងខែធ្នូ ឆ្នាំ២០២៣។ រូបភាព VNA
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូ​ជុង  នឹងអវត្តមានទទួលស្វាគមន៍វត្តមានរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅវៀតណាមឡើយ។ នេះជាអវត្តមានលើកទីពីរហើយ បើគិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវស្របពេលមានក្តីបារម្ភពីបញ្ហាសុខភាព។

 
លោក ង្វៀន ភូជុង ដែលមានវ័យ ៧៩ឆ្នាំ ជាប្រមុខបក្សកុម្មុយនីស្តវៀតណាម ចាប់តាំងពីឆ្នាំ២០១១ មក។ ជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងនៅក្នុងបក្សកុម្មុយនីស្ត លោក​ ភូជុង តែងទទួលមេដឹកនាំបរទេស ដែលបានបំពេញទស្សនកិច្ចនៅវៀតណាម មិនថាជាលក្ខណៈផ្លូវការ ឬឯកជនឡើយ។
 
ផ្អែកតាមសេចក្តីព្រាងរបៀបវារៈរបស់ក្រសួងការបរទេសវៀតណាម និងការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី ប្រមុខបក្សកុម្មុយនីស្តវៀតណាមរូបនេះ មិនជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូឡើយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសវៀតណាម ក៏ត្រូវបានសួរសំណួរពាក់ព័ន្ធនឹងអវត្តមានរបស់ប្រមុខបក្សកុម្មុយនីស្តផងដែរ ប៉ុន្តែក្រសួងការបរទេស មិនផ្តល់ចម្លើយនោះទេ។ 
 
ជុំវិញបញ្ហានេះ លោក ភូជូង អាចនឹងមានបញ្ហាសុខភាព ដែលមិនអាចជួបជាមួយមេដឹកនាំបរទេសបាន។ លោក ភូជូង ក៏អវត្តមានដែរ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone កាលពីសប្តាហ៍មុន។ 
 
ប្រមុខបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញមុខជាសាធារណៈចុងក្រោយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅពេលលោកជួបជាមួយប្រមុខបក្សកុម្មុយនីស្តជប៉ុន លោក Kazuo Shii នៅក្នុងទីក្រុងហាណូយ៕ 

Tag:
 វៀតណាម
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com