កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ratcliffe ថាការវិនិយោគ Man Utd ជារឿងរំភើបបំផុតក្នុងជីវិត
15, Jan 2024 , 8:59 pm        
រូបភាព
មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe បានបង្ហាញវត្តដំបូងក្នុងការប្រកួតរវាង Manchester United ស្មើ Tottenham Hotspur ក្នុងលទ្ធផល ២-២ នៅ Premier League ចាប់តាំងពីទិញយកភាគហ៊ុន ២៥ភាគរយរបស់ក្លិបបិសាចក្រហម។ លោក Ratcliffe អះអាងថាមានក្តីរំភើបខ្លាំងបំផុតក្នុងជីវិតដែលបានវិនិយោគ Man Utd។



«ខ្ញុំបានធ្វើរឿងដ៏គួរឱ្យរំភើបមួយចំនួន។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ទីនេះ [Man Utd] វាជារឿងដែលរំភើបបំផុតនៅក្នុងជីវិតខ្ញុំ។»។ លោក Ratcliffe បាននិយាយបែបនេះអំឡុងពេលកម្មវិធីជួបជុំជាមួយនឹងក្រុមអ្នកកាសែតមុនការប្រកួតស្មើជាមួយនឹងក្រុម Spurs ២-២ នាថ្ងៃទី១៤ ខែមករា។ 
 
បុរសវ័យ ៧១ឆ្នាំ ម្ចាស់ក្រុមហ៊ុនសារធាតុគីមី INOES ជាអ្នកគាំទ្រក្រុម Man United តាំងពីក្មេង ហើយមកទល់ពេលនេះលោកថែមទាំងជាមនុស្សម្នាក់បានរួមចំណែកជួយដល់ក្លិបបិសាចក្រហមមួយរូបថែមទៀត។ ចំពោះគ្រោងការស្ថិតនៅក្នុងក្លិបបិសាចក្រហម មហារសេដ្ឋអង់គ្លេសបានអះអាងថាលោកមិនអាចបង្ហើបបាន ខណៈក្លិបត្រូវការពេលដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន។
 
ម្ចាស់ក្រុមហ៊ុន INEOS បាននិយាយបញ្ជាក់ដូច្នេះ ៖ «ខ្ញុំគិតថាវានឹងកើតឡើងនៅដើមខែកុម្ភៈ ខ្ញុំសង្ឃឹមថាពួកគេនឹងមិនរកឃើញអ្វីដែលរំខាននៅលើពាក្យសុំធ្វើការរបស់ខ្ញុំ។ ខ្ញុំបានជួបអ្នកចាត់ការ លោក​ Erik ច្បាស់លាស់ណាស់ តែពេលនេះមិនសមរម្យទេក្នុងការនិយាយគ្រោងការរបស់យើងជាផ្លូវការ។
 
ម្ចាស់ភាគហ៊ុន ២៥ភាគរយ ​បានរំឮកដល់អតីតកាល ដែលលោកនៅមានអាយុ ១០ឆ្នាំ ហើយបានទៅទស្សនាការប្រកួតលើកដំបូងនៅក្នុងកីឡដ្ឋាន Old Trafford ហើយនឹងការទៅទស្សនាការប្រកួតដល់កីឡដ្ឋានកាលពី ៣ ទៅ ៤ឆ្នាំមុនផងដែរ។
 
ស្មើគ្នា ២-២ ក្រុមបិសាចក្រហម ស្ថិតនៅលេខ៧ មាន៣២ពិន្ទុ ពីការប្រកួត២១លើក ស្របពេលមាន់ខ្នាយមាសនៅលេខ៥ មាន៤០ពិន្ទុ៕

Tag:
 Jim Ratcliffe
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com